Author Archive for admin

សកម្មជនដីធ្លីម្នាក់ និងមន្ត្រីអង្គការសង្គមស៊ីវិល៣នាក់ ត្រូវសមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួន

Capture

សកម្មជន​ដីធ្លី​​ម្នាក់ និងមន្ត្រី​អង្គការ​សង្គម​ស៊ីវិល​​៣នាក់ ត្រូវ​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​ចាប់ខ្លួន ​នៅ​ព្រឹក​ថ្ងៃអង្គារ នេះ នៅពេលដែល​ពួកគេ​យក​​ញត្តិ​ទៅ​ដាក់​នៅ​​​​ស្ថានទូត​សហរដ្ឋអាមេរិក​។ គំំរោងត្រូវយកញាត្តិទៅដាក់បួន ស្ថានទួត សហរដ្ឋអាមេរិក បារាំង រួមមាន អាមេរិក អង់គ្លេស បារាំង និង​អាឡឺម៉ង ​ ​អ្នក​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ទាំង​បួន​​នោះ រួម​មាន ​អ្នកស្រី ទេព វ​ន្នី ជា​សកម្មជន​ដីធ្លី កញ្ញា ឡុង គឹមហៀ​ង ​មន្ត្រី​ទំនាក់ទំនង​ក្រុមការងារ​ពិសេស​សិទ្ធិ​លំ​នៅ​​ឋាន លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និងជំនួយការ​លោក ​រ៉ុង ឈុន មួយ​រូប​ទៀត​។​ ​មិនទាន់​មាន​ព័ត៌មាន​ថា អ្នក​ទាំងនោះ​ត្រូវ​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​ទីណា​ទេ​។ មុនពេល​ចាប់ខ្លួន​នោះ មិន​មាន​ការ​ប៉ះ​ពាក្យសំដី ឬការ​រុញច្រាន​គ្នា​ទេ គឺ​សកម្ម​ជន​ដីធ្លី…

មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបានទាមទាយកសំភារះរបស់ខ្លួនដែលត្រូវអាជ្ញារធររឹបអូស

Siv-channa01-1024x690

មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបានទាមទាយកសំភារះរបស់ខ្លួនដែលត្រូវអាជ្ញារធររឹបអូសកាលពីថ្ងៃទី ៤ ខែ មករា នៅទីលានប្រជាធិបតេយ្យ ។ ករណីនេះមន្រ្តីនាំពាក្យ សាលារាជធានីភ្នំពេញបានអោយដឹងថា ថ្នាក់ដឹកនាំរបស់ខ្លួន កំពុងតែត្រួតពិនិត្យទៅលើសំនើរនេះហើយ។ លោក ហូវ៉ាន់ ប្រធានអនុ​ប្រធាន​ក្រុម​ការងារ​រាជធានី​ភ្នំពេញ និង​ជា​អនុ​ប្រធាន​គណៈកម្មការ​វិន័យ​គណបក្ស​សង្គ្រោះ​ជាតិបានអោយដឹងថា កាលពីសប្តាហ៏មុនបានដាក់លិខិតសុំម្តងរួចទៅហើយតែមិនមែនឃើញឆ្លើយតប។ហើយគាត់បានអោយដឹងទៀតថា សំភារះដែលស្នើរសុំមកវិញមានដូច ជា( computer,ថ្នាំពេទ្យ,សំភារះសំរាប់សំរាក, ល។)ដោយសារការបង្រ្កាប របស់អាជ្ញារធរកាលពីថ្ងៃទី៤នៅទីលានប្រជាធិតេយ្យ កន្លងទៅកាលពីថ្ងៃទី៤ខែមករា ក្រុមអាជ្ញារធរ បានមកបង្រ្កាបប្រជាពលរដ្ឋដែលបានមកចូលរួមបាតុកម្មអហឹង្សានៅទីលានប្រជាធិបតេយ្យហើយបានរឹបអួស យកសំភារះទាំងអស់ ។ លោក ឡុង ឌីម៉ង់ មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា បាន​ទទួល​លិខិត​របស់​​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​សុំ​សម្ភារៈ​របស់​ខ្លួន​ដែល​អាជ្ញាធរ​រឹប​អូស​ពី​ការ​ប្រមូល​ផ្តុំ​ខុស ​ច្បាប់​នេះ​ហើយ ហើយ​ថា ករណី​នេះ​ថ្នាក់​ដឹកនាំ​កំពុង​ពិនិត្យ​ចំពោះ​ការ​ស្នើ​សុំ​នេះ៖ «យើង​បាន ​ទទួល​សំណើ​របស់​គាត់​ហើយ ហើយ​យើង​បាន​ដាក់​ជូន​គណៈ​អភិបាល​លោក​ពិនិត្យ និង​សម្រេច។ ចាំ​មើល​ថ្ងៃ​ច័ន្ទ…

​មន្ត្រី​រដ្ឋាភិបាល​ថា ៖ការសម្រេច​ផ្អាក​ផ្តល់​មូលនិធិ​មួយចំនួន​របស់សហរដ្ឋ​អាមេរិក​មក​កម្ពុជា ​គឺ​មិន​ត្រឹមត្រូវ​​

images

មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា លើកឡើងថា ការ​សម្រេច​ផ្អាក​មូលនិធិ​មួយចំនួន​របស់​អាមេរិក​មក​កម្ពុជា ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា អនុវត្ត​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​​ទៅលើ​ភាពមិនប្រក្រតី​នៅ​ថ្ងៃ​ បោះឆ្នោត​​ឆ្នាំ​២០១៣ ជា​ការ​មិន​ត្រឹមត្រូវ​។​ ប្រតិកម្ម​នេះ​ធ្វើឡើង​បន្ទាប់​ពី កាសែត ​The Cambodia Daily​ ចុះផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា រដ្ឋាភិបាល​អាមេរិក លោក បា​រ៉ាក់ អូ​បា​ម៉ា ចុះហត្ថលេខា​លើ​សេចក្តីព្រាង​ថវិកា​ផ្អាក​ការផ្តល់​មូលនិធិ​ផ្ទាល់ មក​រដ្ឋាភិបាល​កម្ពុជា ចំនួន​៨០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ កាលពី​ថ្ងៃសុក្រ​ចុង​​សប្តាហ៍​​មុន ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​​​កម្ពុជា អនុវត្ត​ការស៊ើប​អង្កេត​ដោយ​ឯករាជ្យ និង​គួរឲ្យ​ទុកចិត្ត​មួយ ​ទៅ​លើ​ភាពមិនប្រក្រតី​នៅ​ថ្ងៃ​បោះឆ្នោត​ឆ្នាំ​២០១៣ ដោយ​មាន​ការ​ឯកភាព​​គ្នា​ពី​គណបក្ស​សង្គ្រោះ​​ជាតិ ហើយ​បក្ស​នេះ​ទទួលយក​អាសនៈ​របស់​ខ្លួន ទើប​អាមេរិក​ផ្តល់​មូលនិធិ​ឡើងវិញ​។ អ្នកនាំពាក្យ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​លោក ផៃ ស៊ីផា​ន  ថ្លែងថា ការប្រកាស​​ផ្អាក​មូលនិធិ​នេះ ​ជា​សិទ្ធិ​របស់​រដ្ឋាភិបាល​អាមេរិក តែ​ហាក់​មិន​ត្រឹមត្រូវ​នោះ​​ទេ​។ លោក​ថា រដ្ឋាភិបាល​អាមេរិក​មិន​គួរ​យក​លុយ​ មក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ដូច្នេះ​នោះទេ​ ​«ហើយ​អ្វីៗ​ដែល​ ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត…

ពលរដ្ឋខ្មែរ-អាមេរិកធ្វើបាតុកម្មនៅខាងមុខវិមានសភាទាមទាអោយមានការបោះឆ្នោតឡើងវិញ

C9D5438A-EA53-4E6B-8D58-80BA34EA26DD_mw640_mh360_s

ពលរដ្ឋខ្មែរ-អាមេរិកាំងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន តវ៉ានៅខាងក្រៅវិមានសភាអាមេរិកCapitol Hill ដើម្បីគាំទ្រការប្តេជ្ញាដែលគាំទ្រដោយសមាជិកព្រឹទ្ធសភា លោក Lindsay Graham និងសមាជិករដ្ឋសភាលោក Steve Chabot ដែលរិះគន់យ៉ាងខ្លាំងដល់រដ្ឋាភិបាលកម្ពុជាដែលបរាជ័យក្នុង ការការពារសិទ្ធិមនុស្ស ហើយបានអំពាវនាវឲ្យកាត់បន្ថយជំនួយរបស់អាមេរិកដល់ប្រទេសកម្ពុជា។ និងធ្វើការទាមទា អោយរាជរដ្ឋាភិបាលដោះលែង អ្នកជាប់ឃុំ២៣នាក់នៅ ត្រពាំងថ្លុង ខេត្តកំពង់ចាម។ អោយរាជរដ្ឋាភិបាលត្រូវទទួលខុសត្រូវនៅបញ្ហាដែលកើតមានហឹង្សានៅផ្លូវវេងស្រេង ដែលអាជ្ញារធរបានបង្រ្កាប បាតុករបណ្តាលអោយមនុស្សយ៉ាងតិច ៤នាក់បានស្លាប់និង៤០នាក់រងរបួស ទាមទាអោយមានការកែទំរង់ប្រព័ន្ធតុលាការនៅកម្ពុជា និងកែទំរង់ គជប ហើយត្រូវតែ រៀបចំការបោះឆ្នោតឡើងវិញអោយបានមុន ដាច់ឆ្នាំ២០១៤នេះ។

លោក សុខ ឈុនអឿន ប្រធានស្ដីទីសមាគមប្រជាធិបតេយ្យក្រៅប្រព័ន្ធត្រូវបានគេដោះលែងវិញ

image

នៅថ្ងៃច័ន្ទ ទី២០ ខែមករា ឆ្នាំ២០១៤ នេះ លោក សុខ ឈុនអឿន ប្រធានស្ដីទីសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានដោះលែងវិញហើយ ដែលរូបលោកត្រូវបានសម្ថកិច្ចចាប់ខ្លួន នៅថ្ងៃ ទី១៩ ខែមករា ឆ្នាំ២០១៤ នៅខណះពេល ដែលលោកចូលរួមពិធីបួងសួងនៅមុខព្រះអង្គដងកើ សូម ជួយបន្ទន់ចិត្តរដ្ឋាភិបាល អោយដោះលែងមនុស្ស២៣នាក់  ដែលជាប់ពន្ធធនាគាត្រពាំងផ្លុង។ ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា លោក ស ម៉ូរ៉ា បញ្ជាក់​នៅ​ថ្ងៃ​ទី​២០ មករា ថា លោក សុខ ឈុនអឿង ត្រូវ​បាន​ដោះលែង​វិញ ហើយ​លោក សុខ ឈុនអឿង នឹង​ធ្វើ​ដំណើរ​ទៅ​ទីស្នាក់ការ​លោក​នៅ​អូរបែកក្អម នៅ​ថ្ងៃ​ត្រង់​នេះ។ ស្រប​ពេល​នេះ​ដែរ លោក…