Author Archive for admin

ក្រុម ប្រឹក្សាឃ្លាំមើលកម្ពុជាធ្វើការថ្កោលទោសទៅលើអាជ្ញាធរក្រុង ភ្នំពេញ

8196_539608359468605_255269783_n

ក្រុម ប្រឹក្សាឃ្លាំមើលកម្ពុជា នៅថ្ងៃទី ២០ខែមករា ឆ្នាំ ២០១៤​នេះដែរ បានចេញលិខិតថ្កោលទោស យ៉ាងដាច់អហង្ការចំពោះទង្វើរបស់​អាជ្ញាធរក្រុង ភ្នំពេញដែលបានចាប់ខ្លួន សុខ ឈុនអឿន ប្រធានស្តីទីសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅពេលដែលមានការជួបជុំគ្នាធ្វើការបួងសួង នៅខាងមុខ ព្រះអង្គ ដងកើ ។ដែលមានសង្គមស៊ីវិលប្រជាពលរដ្ឋនិងអ្នកកាសែតមួយចំនួនត្រូវបានបំបែកមិនអោយមានការជួបជុំប្រមួលផ្តុំគ្នានោះទេ។នៅពេលនោះដែរលោក សុខ សំអឿង ត្រូវបានចាប់ខ្លួន ដោយមិនមែនទោស កំហុសអ្វី។ជុំវិញរឿងនេះអង្គការ សង្គមស៊ីវិល បានលើកឡើងថា<< ប្រជាធិបតេយ្យនៅកម្ពុជា កំពុងតែដើរថយក្រោយ>>។ចំពោះការចាប់ខ្លួន លោក សុខ ឈុនអឿន អាជ្ញាធរក្រុងភ្នំពេញ ពុំបានបង្ហាញដីការដល់សាមីខ្លួន តាមនិតិវិធីច្បាប់។ លោកសុខ ឈុនអឿន គ្រាន់តែចូលរួមក្នុងពិធីបួងសួងសុំឲ្យមានការដោះលែងលោក វ៉ន ពៅ រួមទាំងសកម្មជនសហជីព និងកម្មករ ដែលអាជ្ញារធរ…

មូលនិធិរបស់ I Love Cambodia Hot News បានទទួលទឹកប្រាក់ចំនូន ៤០០ ដុល្លា

1062497_396256903843931_422573076_n

ថ្ងៃនេះមូលនិធិរបស់ I Love Cambodia Hot News បានទទួលទឹកប្រាក់ចំនូន ៤០០ ដុល្លា ពីបងប្អូនខ្មែររស់នៅប្រទេស កាណាដាដែល មានឈ្មោះដូចខាងក្រោម៖ អ៊ុំ ស្រី, អ៊ុំ ឃ្លឹមចិត្រ ១០០ដុល្លា អ៊ុំស្រី សុងម៉ៃ ១០០ដុល្លា បងប្រុស ដេវី សឿម ១០០ដុល្លា និង អ៊ុំស្រី សាវឿន ១០០ដុល្លា និងថ្នាំទទួលបានពីអ៊ុំស្រី ទិនសុវណ្ណារី ​ក្នុងទឹក ប្រាក់នេះម្ចាស់ជំនូយអោយបែងចែក ៣០០ ដុល្លា សំរាប់អ្នករងរបូសពីការបង្ក្រាបរបស់កងកំលាំង សមត្ថកិច្ច កាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ…

សុខ ឈុនអឿន ប្រធានស្តីទីសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវបានចាប់ខ្លួន

1502808_673966809330510_436269175_o

នៅរសៀលថ្ងៃ ទី១៩ ខែមករា នេះ មានកងកម្លាំងប្រដាប់ដោយដំបង បានមកបំបែកក្រុម សង្គមស៊ីវិលរួមទាំងអ្នកកាសែតដែលប្រមូលផ្តុំគ្នានៅមុខវត្ត ឧណ្ណាលោមហើយបម្រុងនិងទៅធ្វើពិធីបួងសួងនៅមុខព្រះអង្គដងកើ។ការបួងសួង របស់សង្គមស៊ីវិល គឺ បានធ្វើការបួងសួង សុំសេចក្តីសុខ និង សូមអោយ​ព្រះអង្គ ជួយបន្ទន់ចិត្តរាជរដ្ឋាភិបាល ដើម្បីអោយ ដោះលែង អ្នក ជាប់ទោស ទាំង២៣ រូប ការចាប់ លោក សុខ ឈុនអឿន នេះ ដែរ គេមិនទាន់ដឹងថា មានមូលហេតុអ្វីនៅ ឡើង ទេ ។ចំពោះហេតុការនេះប្រពន្ធ លោកវ៉ន់ ពៅ អ្នកស្រី​ ប្រាក់​​ សុវណ្ណរី  គាត់បាននិយាយថា<<< សង្គមនេះហេតុអ្វីក៏អយុត្តិធម៌ម្លេះ គ្រាន់តែ…

អ្នកជំងឺ នៅមន្ទីរពេទ្យរុស្សី ថាពេទ្យដេញចេញពីមន្ទីរពេទ្យ គឺជាការយល់ច្រលំ

64150_481588285296632_1052355260_n

ប្រភពព័ត៏មានបានអោយដឹងថា កាលពីម្សិល មិញនិងថ្ងែ ១៩ ខែមករានេះ អ្នកជំងឺ​ដែលរងរបួសធ្ងន់ធ្ងរ ដោយសារការបង្រ្កាបរបស់កងប្រដាប់អាវុធ នៅផ្លួវវេងស្រែង ចោទលើគ្រូ ពេទ្យ និងសន្តិសុខ ថាបានដេញគាត់ចេញពីមន្ទីរពេទ្យនោះគឺជាយល់ច្រលំទេ ។ ព័ត៏មានដែលបញ្ជាក់តាមរយៈ បងស្រីពៅ ដែលជានៅថែអ្នកជំងឺនៅមន្ទីរពេទ្យ រុស្ស៊ី បានប្រាប់មក សំឡេងកម្ពុជា(CVN) បានអោយដឹងថា<< សន្តិសុខនៅទីនោះពិតជាបានដេញ ចេញមែន តែគាត់ប្រកែកមិនចេញ ហើយគាត់បាន ប្រាប់ការដេញរបស់សន្តិសុខ នៅទីនោះ ព្រោះដោយសារតែឃើញ ថា អ្នកជំងឺដែលរងរបួសធ្ងន់ភាគច្រើន ចេញក្រៅបន្ទប់ ជាច្រើន ដោយសារខ្លាច គេមើលមកមន្ទីរពេទ្យ ថា ពេទ្យនៅទីនោះមិនមើលថែរក្សា អ្នកជំងឺ និងចង់អោយរក្សានូវសណ្តាប់ធ្នាប់របស់មន្ទីរពេទ្យផងដែរ >> បងស្រីក៏បានបន្ត ប្រាប់មក…

ការសុំពន្យាពេលជួបតំណាងក្រសួងព័ត៌មានរបស់លោកតា ម៉ម សូណង់ដូ

95e89281-27f7-458b-8974-59342d4f72a8

ក្រសួង​ព័ត៌មាន បាន​ដាក់​លិខិត​កោះ​ហៅ លោក ម៉ម សូណង់ដូ នៅ​បន្ទាប់​ពី​លោក​បាន​ដាក់​លិខិត​ទៅ​សាលា​រាជធានី​ភ្នំពេញ ប្រកាស​ធ្វើ​បាតុកម្ម​មួយ​សប្ដាហ៍​ម្ដង ដើម្បី​ទាមទារ​សិទ្ធិ​បង្កើត​ស្ថានីយ​ទូរទស្សន៍ និង​សុំ​ដំឡើង​ការ​ផ្សាយ​បន្ត​តាម​ខេត្ត តែ​ត្រូវ​បាន​ក្រសួង​បដិសេធ​កន្លង​មក។ លោក ម៉ម សូណង់ដូ ប្រធាន​ស្ថានីយ​វិទ្យុ​សម្បុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ពី​ប្រទេស​បារាំង មក​ថា លោក​បាន​ដាក់​លិខិត​ឆ្លើយ​តប​ទៅ​ក្រសួង​ព័ត៌មាន វិញ​នៅ​ថ្ងៃ​ទី​១៧ មករា សុំ​ពន្យារ​ពេល​ការ​ជួប​ពិភាក្សា​ទៅ​ចុង​សប្ដាហ៍​ក្រោយ។ ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ លោក ម៉ម សូណង់ដូ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៧ មករា នេះ លោក​បាន​ឲ្យ​សហការី​របស់​លោក ដាក់​លិខិត​ជូន លោក ប៊ុត បូវុធ ដើម្បី​សុំ​ពន្យារ​ពេល​ការ​ជួប​ទៅ​រសៀល​ថ្ងៃ​ទី​២៣ មករា ខាង​មុខ ម៉ោង ២ និង…