Author Archive for Sovannareth Kim

សកម្មភាព ក្រុមការងារមនុស្សធម៌របស់មូលនិធិ I Love Cambodia Hot News នៅកោះអរិយក្សត្រ

នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៤ ក្រុមការងារមនុស្សធម៌របស់មូលនិធិ I Love Cambodia Hot news បានចុះទៅសួរសុខទុក្ខ  និងនាំយកថវិការចំនួន ៣១០ ដុល្លារ ដែលជាចំណែកមួយ នៃថវិការរបស់ព្រះសង្ឈខ្មែរ ដែលកំពុងបន្តការសិក្សានៅប្រទេសថៃ ហើយនិងថវិការចំនួន ៥០ ដុល្លារ ទៀត ជាជំនួយរបស់បងប្អូនខ្មែរនៅទីក្រុងបារីស ប្រទេសបារាំង តាមរយៈ Facebook page Khmer Paris ជូនដល់ប្អូនស្រីជាកម្មការីរោងចក្រកាត់ដេរ ដែលទទួលរងរបួសយ៉ាងទម្ងន់ នៅត្រង់សាច់ដុំដៃខាងឆ្វេង។ ពេលនេះ ប្អូនស្រីបានចាកចេញពីមន្ទីរពេទ្យ និងសំរាកព្យាបាលនៅគេហដ្ឋាន ដោយជួលពេទ្យឈ្នួលមកមើលជារៀងរាល់ថ្ងៃ។ សូមទស្សនាវីដេអូនៃសកម្មភាពទាំងនេះ រួមទាំងការសំណេះសំណាលជាមួយប្អូនស្រី និងក្រុមគ្រួសារ ពីសំណាក់ក្រុមការងារយើងខ្ញុំ។ សូមអរគុណ…

សេចក្តីអំពាវនាវរបស់ Website និង ទូរទស្សន៌អនឡាញរបស់យើងខ្ញុំ

នេះជាវីដេអូដែលផ្សាយដោយកញ្ញា តី ដើម្បីអំពាវនាវអោយសប្បុរសជន ជួយឧបត្ថម្ភនូវកង្វះខាតក្នុងប្រតិបត្តិការណ៌ផលិតព័ត៌មានរបស់ក្រុមយុវជនយើងខ្ញុំ ! សូមសប្បុរសជនទាំងក្នុង និងក្រៅប្រទេសមេត្តាជួយឧបត្ថម្ភគាំត្រតាមការគួរ ! សូមអរគុណ !

អ្នកស្រីយ៉ោម ប៉ុប្ផា កំពុងរៀបចំប្តឹងសារព័ត៌មានក្នុងស្រុកមួយចំនួន

Yorm Bopha

អ្នកស្រី យ៉ោម បុប្ផា ដែលត្រូវបានគេស្គាល់ថា ជាសកម្មជនដីធ្លីដ៏សកម្មម្នាក់ កំពុងរៀបចំឯកសារប្តឹងសារព័ត៌មានក្នុងស្រុកមួយចំនួន ដែលបានផ្សាយព័ត៌មានមិនពិត បំផ្លើស ក្នុងបំណងបង្ខូចកេរ៌្តឈ្មោះរបស់អ្នកស្រី។ បន្ទាប់ពីមានការលែងលះពីស្វាមីរបស់អ្នកស្រីយ៉ោម បុប្ផា បណ្តាសារព័ត៌មានក្នុងស្រុកមួយចំនួន ដូចជាការសែតដើមអំពិល របស់លោក សយ សុភាព ជាដើម បានផ្សាយបង្ខូចកិត្តយសរបស់អ្នកស្រី ដោយចោទថា ការលែងលះនេះ គឺមកពីបញ្ហាសាហាយស្មន់ តែធាតុពិត អ្នកស្រីបានបកស្រាយជាសារធាណៈរួចមកហើយថា មូលហេតុនៃការលែងលះនេះ គឺការរស់នៅមិនចុះសំរុងហ្នឹងគ្នា ដោយស្វាមីអ្នកស្រី មិនព្រមអោយអ្នកស្រី ធ្វើសកម្មភាពខ្លាំងក្លាដូចពីមុន។ អ្នកស្រី យ៉ោម បុប្ផា បានរៀបរាប់ប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទថា៖ រឿងរ៉ាវដែលកើតឡើងកាលពីថ្ងៃអង្គារ ទី១៤ ខែមករា នោះ គឺអតីតស្វាមីលោក លួស សាខន…

មេព្រៃចុះបង្ក្រាបទីតាំងស្តុកឈើប្រណិតក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ប៉ះចំខ្សែមន្ត្រីធំបានត្រឹមធ្វើកំណត់ហេតុ 15-1-2014 សៀមរាប

1011404_714302368602388_110630313_n

ទីតាំងស្តុកឈើប្រណិតរាប់រយម៉ែត្រគួបនៅក្នុងសណ្ឋាគារអង្គរអេរ៉ាតាមផ្លូវជាតិលេខ៦ស្ថិតនៅភូមិខ្នារសង្កាត់ជ្រាវក្រុងសៀមរាបត្រូវបានអស់ល័ក្ខដោយសារកម្លាំងចម្រុះរបស់មេព្រៃខាងជើងបឹងទន្លេសាបមានអធិការខណ្ឌផ្នែកសង្កាត់ដែលដឹកនាំបញ្ជាផ្ទាល់ដោយលោកសំរិទ្ធសាខុនព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាបចុះបង្ក្រាបនៅរសៀលថ្ងៃទី១៤ខែមករាឆ្នាំ២០១៤។ ក្រុមអ្នកកាសែតជាច្រើនដែលជាអ្នកយកព័ត៌មានចម្រុះមិនត្រូវបានសន្តិសុខអនុញ្ញតឲ្យចូលទៅយកព័ត៌មាននៅក្នុងហេតុការណ៍ដែលមេព្រៃចុះបង្ក្រាបនូវឈើប្រណិតនោះឡើយដោយអះអាងថាម្ចាស់សណ្ឋាគារមិនឲ្យចូល។ ក្រុមមន្ត្រីរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាបបាននិយាយថាប្រតិបត្តិការចុះឆែកឆេរនៅក្នុងសណ្ឋាគារ រលំដាប់ផ្កាយ៥នេះគឺបានត្រឹមតែធ្វើកំណត់ឲ្យម្ចាស់សណ្ឋាគាររក្សាទុកតែប៉ុណ្ណោះមិនបានដឹកឈើទាំងនោះយកទៅកន្លែងមេព្រៃនោះឡើយ។ មន្ត្រីរដ្ឋបាលព្រៃឈើបានបន្ថែមថាកម្លាំងចុះបង្ក្រាបនេះដឹកនាំដោយតំណាងអយរការអមសាលាដំបូងខេត្តសៀមរាបមិនមានមន្ត្រីប្រដាប់មួយណាត្រូវបានចូលរួមនោះទេមានតែមេព្រៃតែប៉ុណ្ណោះ។ យោងតាមមន្ត្រីម្នាក់នៅសង្កាត់រដ្ឋបាលព្រៃឈើបាគងដែលបានបដិសេធមិនប្រាប់ឈ្មោះរបស់ខ្លួនដោយសារលោកមិនត្រូវបានគេអនុញ្ញាតឲ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននោះបានឲ្យដឹងថានៅក្នុងការឆែកឆេរនេះគឺរកឃើញនូវគំនរឈើប្រណិតរាប់រយម៉ែត្រគួបឯនោះប៉ុន្តែមិនបានធ្វើកំណត់ហេតុនូវចំនួនឈើទាំងអស់នោះឡើយដោយបានធ្វើត្រឹមតែប្រម៉ាណចំនួន១៥មែត្រគួបទេ។ មន្ត្រីដដែលបញ្ជាក់ថាឈើប្រណិត១៥ម៉ែត្រគួបដែលធ្វើកំណត់ហេតុនោះប្រភេទសុក្រំនិងត្រសេកហើយមិនបានធ្វើការដឹកយកទៅរក្សាទុកនៅកន្លែងច្បាប់នោះឡើយដោយឲ្យម្ចាស់សណ្ឋាគារជាអ្នកមើលការខុសត្រូវនៅក្នុងនោះសណ្ឋាគារតែម្ដង។ ប្រភពពីមន្ត្រីនៅក្នុងហេតុការណ៍បានបង្ហើបថាម្ចាស់សណ្ឋាគារនិងឈើមានឈ្មោះលីស៊ីណាភេទប្រុសមិនដឹងថាគាត់ធ្វើការនៅស្ថាប័នណាទេតែគ្រាន់ដឹងថាធ្វើការថ្នាក់ធំហើយជិៈរថយន្តសេរីទំនើបពាក់ផ្លាកលេខរដ្ឋ។ សមត្ថកិច្ចមួយរូបដែលបានចុះបង្ក្រាបដែរនោះបាននិយាយក្នុងល័ក្ខខណ្ឌសូមមិនបញ្ចេញឈ្មោះថានៅក្នុងសណ្ឋគារអង្គអេរ៉ានេះមានកន្លែងឡចំហុយឈើដ៍ធំមួយដែលថៅកែបានប្រមូលទិញឈើពីឈ្មួញខុសច្បាប់មកធ្វើការឡចំហុយហើយធ្វើការដឹកដោយរថយន្តកុងតឺន័រចេញទៅក្រៅប្រទេស។ លោកលីស៊ីណា ម្ចាស់សណ្ឋាគារនិងឈើ បានឆ្លើយតាមទូរស័ព្ទថាច្រឡំលេខទូរស័ព្ទគាត់នៅភ្នំពេញទេបើទោះបីជាប្រភពជិតស្និតបាននិយាយថាលេខទូរស័ព្ទនោះជារបស់គាត់យ៉ាងណាក្ដី។ លោកសំរិទ្ធសាខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាបបានប្រាប់ថាករណីនេះគាត់មិនបានដឹងទេរឿងឈើត្រូវយកទៅណានោះព្រោះជាកិច្ចការមេព្រៃដូច្នោះសូមសួរទៅខាងមេព្រៃលោកគ្រាន់តែចូលរួមតំណាងស្ថាប័នច្បាប់តែប៉ុណ្ណោះ។ ចំណែកមេព្រៃជាច្រើនបានឆ្លើយដាក់គ្នារទៅវិញទៅមកមិនហ៊ាននិយាយទទួលខុសត្រូវចំពោះវិធានការបែបណារឿងគំនរឈើប្រណិតរាប់រយម៉ែត្រគួបមិនរឹបអូសទាំងអស់បានត្រឹមតែ១៥ម៉ែត្រគួបហើយរក្សាទុកនៅក្នុងសណ្ឋាគារនោះទៀត។

សូមណែនាំពិធីកររបស់ www.cambodiavoice.com ម្នាក់ គឺកញ្ញា តី

1549447_612749568774214_1080550631_n

កញ្ញា តី គឺជាយុវនារី ម្នាក់ដែលក្លាហាន មានឆន្ទៈស្នេហាជាតិ និងស្រលាញ់ប្រជាពលរដ្ឋខ្មែរ ដូចជាមនុស្សនៅក្នុងក្រុមគ្រួសាររបស់នាង។ តី តែងតែចូលរួមក្នុងសកម្មភាពមនុស្សធម៌ជាមួយយើងខ្ញុំ ដោយមិនគិតពីការនឿយហត់ មិនមានការត្បូញត្អែ និងមិនដែលទាមទារប្រាក់កំរៃ។ តី ជាតារា លែងទឹកភ្នែកម្នាក់ ដែលងាយស្រក់បំផុត នៅពេលដែលបានឃើញប្រជាពលរដ្ឋខ្មែរត្រូវរងគ្រោះគ្រប់បែបយ៉ាង។ កញ្ញា តី នឹងត្រូវធ្វើជាពិធីករទូរទស្សន៌អនឡាញរបស់គេហទំព័រ www.cambodiavoice.com ឫ www.cambodiavoice.org នៅពេលដែលបន្ទប់ផ្សាយរបស់យើងខ្ញុំ ធ្វើរួចរាល់។ សូមប្រិយមិត្តរងចាំមើលថា តើកញ្ញា តី ពូកែវោហាស័ព្ទ ដែលអាចអន្ទូងអារម្មណ៌ប្រិយមិត្តអោយស្តាប់ និងទទួលយកបានកំរិតណា! យើងខ្ញុំស្វាគមន៌ ទទួលយកនូវមតិរិះគន់ក្នុងន័យស្ថាបនា ពីសំណាក់ប្រិយមិត្ត ! សូមអរគុណ។