Author Archive for Mokrem

សមាជិកសភា​កម្ពុជា​ប្រតិកម្ម​និង​ការធ្វើ​ច្បាប់​ផ្អាក​ជំនួយរបស់អាមេរិក​ម​កកម្ពុជា

index

​តាមព័ត៏មានពី( CEN)បានអោយដឹងថា លោក ជាម យៀប សមាជិកសភា​មណ្ឌល ព្រៃវែង និង ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ធនាគារ​សវនកម្ម នៃ​រដ្ឋសភាជាតិ មានប្រតិកម្ម​បត​វិញ​យ៉ាងនេះ​ថា​បើសិនជា​សភា​អាមេរិក បាន​ពិភាក្សា​ច្បាប់​ផ្អាក​ការផ្តល់​ជំនួយ​កម្ពុជា​ពិតមែន​នោះ ហើយ ក្នុងនាម ជា​អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​រយៈពេល​ជាង​៣០​ឆ្នាំកន្លងមក​ នោះ មានការ​សោកស្តាយ​យ៉ាងខ្លាំង ចំពោះ​សភា​ជាន់​ទាប អាមេរិក​។​ ​លោក ជាម យៀប បាន​មានប្រសាសន៍​បន្តទៀតថា​៖​នៅក្នុង​សភា​ជាន់​ទាប​នោះដែរ មាន​លោក​ដា​ណា​រ៉ូ​ប៊ែ​ក​ឃឺ ដែលជា​អ្នក​កាន់ជើង​ចំពោះ គណបក្សប្រឆាំង នៅ កម្ពុជា ក៏ដូចជា​បុគ្គល សម រង្ស៊ី​ដោយ​សមាជិកសភា​អា​មេ​រិ​រូបនោះ​ពុំបាន​ថ្លឹងថ្លែង​ពី​ស្ថានភាព​ពិត​ ប្រាក និង​ការរីកចំរើន នៃ​ការ អនុវត្ត លទ្ធិប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​នៅ​កម្ពុជា​សូម្បីតែ​បន្តិច គឺ​ស្តាប់​តែ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​និង អង្គការ​សង្គម​ស៊ីវិល​មួយចំនួន ដែល​បាន​លើកយក​ចំនុច​ខ្វះខាត​របស់​រាជរដ្ឋាភិបាល​ទៅ​និយាយប្រាប់ បរទេស​ដែលជា​ដៃគូ​របស់​ពួកគេ…

គណបក្ស សង្រ្គោះជាតិ បានចេញលិខិតចំហ មួយជាភាសាអង់គ្លេសដល់អ្នកទិញផលិតផលនៅកម្ពុជា

image

គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​ផ្សាយ​លិខិត​ចំហ​អំពាវនាវ​ឲ្យ​អ្នក​ប្រើប្រាស់​ផលិតផល កុំ​គាំទ្រ​ផលិតផល​ធ្វើ​នៅ​កម្ពុជា ណា​ដែល​ប្រឡាក់ប្រឡូស​ដោយ​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​កេង​ប្រវ័ញ្ច។ ក្នុង​លិខិត​ចំហ​ដែល​ចេញ​ផ្សាយ​ជា​ភាសា​អង់គ្លេស នៅ​ថ្ងៃ​ទី​១៩ មករា គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​ដែល​មាន​ម៉ាក​ល្បី​ធំៗ និង​សហជីព​សកល​លោក​ថា អ្នក​ទាំង​នោះ គួរ​តែ​មាន​ជំហរ​ម៉ឺងម៉ាត់​ប្រឆាំង​នឹង​ការ​ប្រើ​អាវុធ​ដោយ​យោធា និង​នគរបាល បង្ក្រាប​កម្មករ​អ្នក​តវ៉ា ដែល​បណ្ដាល​ឱ្យ​ស្លាប់ កាល​ពី​ថ្ងៃ​ទី​២ និង​ទី​៣ មករា។ លិខិត​បន្ត​ថា សហគមន៍​សាជីវកម្ម និង​អ្នក​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​បញ្ហា​វប្បធម៌​និទ្ទណ្ឌភាព​នៅ​កម្ពុជា ទាំង​អស់ កំពុង​ដើរ​ឆ្ពោះ​ទៅ​ទិសដៅ​ត្រឹមត្រូវ​មួយ ដោយ​គាំទ្រ​ការ​អំពាវនាវ​របស់​អង្គការ​សហប្រជាជាតិ ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់ និង​ដោយ​ឯករាជ្យ​លើ​ការ​បង្ក្រាប​បាតុកម្ម​ថ្មីៗ​នេះ។ ការ​ចេញ​លិខិត​នេះ គឺ​បន្ទាប់​ពី​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ គឺ​លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ទទូច​ដល់​រដ្ឋាភិបាល ឱ្យ​ស៊ើបអង្កេត​ឱ្យ​បាន​ហ្មត់ចត់​លើ​ការ​ប្រើ​អាវុធ និង​កម្លាំង​ហួសហេតុ​បង្ក្រាប ដែល​បណ្ដាល​ឱ្យ​ស្លាប់ ៤​នាក់ និង​ជា​ច្រើន​នាក់​រង​របួស។…

លោកហ៊ុនសែនបានថ្លែងនៅក្នុងការសម្ពោធនៅក្រចេះថា ( កម្ពុជាមិនមែនជាលីប៊ីទេ ស្តាប់ឱ្យច្បាស់)

images

នៅខេត្ត​ក្រចេះ (នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា លោកហ៊ុន សែន ​មាន​ប្រសាសន៍ថា កម្ពុជា​មិនមែន​ជា​លីប៊ីទេ ស្តាប់​ឱ្យច្បាស់) ហើយលោកហ៊ុន សែន ​ក៏បាន​អំពាវ​នាវ​ដល់​ប្រជាពល​រដ្ឋ​ ដែល​បោះ​ឆ្នោត​គាំ​ទ្រ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ក្រោក​ឈរ​ឡើង​ ដើម្បី​ទប់​ទល់​នយោ​បាយ​ផ្តួល​រំលំរាជ​រដ្ឋាភិបាល​ ។លោកហ៊ុន សែន មាន​ប្រសាសន៍​បែបនេះ ក្នុង​ពេល​អញ្ជើញ​ជា​អធិបតី ​ក្នុង​ពិធីសម្ពោធ​ដាក់​ ឱ្យប្រើប្រាស់​ជា​ផ្លូវ​ការ​ សាលា​ភូមិ​កុមារ​​SOS ក្រចេះ​ ស្ថិត​ក្នុង​សង្កាត់​អូរ​ប្ញស្សី​ ក្រុង​ក្រចេះ កាលពី​​ព្រឹក​ថ្ងៃទី​១៨ មករា ២០១៤ ។

សាលា​ក្រុង​ភ្នំពេញ​ហាម​ការ​ហែ​ក្បួន​អំឡុង​ពេល​ចូល​ឆ្នាំ​ចិន

24E2A16B-FB30-4120-81B0-FB239E1780B3_mw1024_n_s

ក្នុង​ឱកាស​បុណ្យ​ទាំង ៤​ថ្ងៃ​នោះ សាលា​រាជធានី​ភ្នំពេញ បាន​ដាក់​បម្រាម​ដាច់​ខាត​មួយ​ចំនួន ដូច​ជា មិន​ឲ្យ​មាន​ការ​ហែ​ក្បួន​ផ្សេងៗ​ទាំង​បែប​សាសនា ឬ​ប្រពៃណី ដែល​គ្មាន​ការ​អនុញ្ញាត ហាម​មិន​ឲ្យ​ដុត​ផាវ កាំជ្រួច ឬ​ឧបករណ៍​គ្រប់​ប្រភេទ ដែល​ធ្វើ​ឲ្យ​មាន​សំឡេង​ផ្ទុះ និង​មិន​ឲ្យ​នាំ​ចូល និង​លក់​ឧបករណ៍​ទាំង​នេះ ព្រម​ទាំង​ហាម​មិន​ឲ្យ​លេង​ល្បែង​ស៊ី​សង​ជា​ដាច់​ខាត និង​មាន​ការ​ណែនាំ​លើ​ចំណុច​ពាក់ព័ន្ធ​នឹង​កិច្ចការ​សន្តិសុខ​មួយ​ចំនួន​ ផ្សេង​ទៀត។ សេចក្តី​ណែនាំ​ដដែល បាន​បញ្ជាក់​ថា ជន​ណា​ល្មើស​នឹង​បម្រាម​ទាំង​នោះ ត្រូវ​ទទួល​ទោស​ទៅ​តាម​ច្បាប់៕

សហរដ្ឋអាមេរិកគំរាមកាត់ជំនួយនៅកម្ពុជា

9FF5719B-CAAC-4AED-9021-AD20A7D9E0D1_mw1024_n_s

ការ​ព្រមាន​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​សភា​សហភាព​អឺរ៉ុប បាន​ចេញ​សេចក្តី​សម្រេច​មួយ ឲ្យ​រដ្ឋាភិបាល​កម្ពុជា ទទួល​យក​ការ​ស៊ើប​អង្កេត​លើ​ការ​បោះ​ឆ្នោត​ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ សហគមន៍​អន្តរជាតិ។ សភា​សហរដ្ឋ​អាមេរិក បាន​អនុម័ត​សេចក្តី​ព្រាង​ថវិកា​មួយ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៤។ ខ្លឹមសារ​នៃ​សេចក្តី​ព្រាង​ថវិកា​នេះ បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក នឹង​ផ្អាក​ការ​ផ្តល់​ជំនួយ​យោធា និង​ជំនួយ​ផ្សេងៗ​ទៀត​មក​ឲ្យ​កម្ពុជា។ អាមេរិក នឹង​មិន​ផ្តល់​ជំនួយ​មក​ឲ្យ​កម្ពុជា នោះ​ទេ លុះ​ណា​តែ​ក្រសួង​ការ​បរទេស សហរដ្ឋ​អាមេរិក អាច​ទទួល​បាន​ការ​បញ្ជាក់​មួយ​ថា រាជ​រដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន ធ្វើ​ការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​ភាព​ ឯករាជ្យ និង​លុះ​ណា​តែ​មាន​ការ​កែ​ទម្រង់​គ្រប់​ជ្រុងជ្រោយ លើ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ឬ​លុះ​ណា​តែ​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​ដែល​ទទួល​បាន​អាសនៈ​ក្នុង​សភា កាល​ពី​ពេល​បោះ​ឆ្នោត​កន្លង​មក យល់​ព្រម​ចូល​សភា។ មួយ​វិញ​ទៀត រដ្ឋសភា​ក៏​ត្រូវ​ដំណើរ​ការ​ការងារ​របស់​ខ្លួន ឲ្យ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា។ សភា​សហភាព​អឺរ៉ុប ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បើក​ការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ការ​បោះ​ឆ្នោត​ដែរ។ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន ចុះ​ថ្ងៃ​ទី​១៦…