Author Archive for Mokrem

លោក ស៊ូប៊ែឌី ថ្កោលទោសរដ្ឋាភិបាលប្រើកម្លាំងបង្ក្រាបបាតុករ

image

លោក សុរិយា ស៊ូប៊ែឌី ថ្កោល​ទោស​ម្ដង​ទៀត ចំពោះ​អាជ្ញាធរ​រដ្ឋាភិបាល ដែល​ប្រើប្រាស់​កម្លាំង​ហួស​ហេតុ​បង្ក្រាប​បាតុកម្ម បណ្ដាល​ឱ្យ​បាតុករ ៤​នាក់​ស្លាប់ និង​របួស​ជា​ច្រើន​នាក់ កាល​ពី​ថ្ងៃ​ទី​២ ដើម​ខែ​មករា។ ទន្ទឹម​គ្នា​នឹង​ការ​ថ្កោលទោស​នេះ លោក សុរិយា ស៊ូប៊ែឌី ក៏​ទទូច​ឱ្យ​រដ្ឋាភិបាល​ស៊ើបអង្កេត​ឱ្យ​បាន​ច្បាស់លាស់​លើ​ព្រឹត្តិការណ៍​ បាញ់​ប្រហារ​បាតុករ​នោះ។ លោក សុរិយា ស៊ូប៊ែឌី៖ «ទាក់ទង​នឹង​ការ​ស៊ើប​អង្កេត​នេះ​ដែរ ខ្ញុំ​សុំ​ឱ្យ​ស៊ើប​ឱ្យ​បាន​ម៉ត់ចត់ ដែល​អាច​ជឿ​បាន និង​ហើយ​ការ​ស៊ើបអង្កេត​នេះ និង​ត្រូវ​តែ​ជា​ការ​ស៊ើប​អង្កេត​មួយ​ឯករាជ្យ»។ លោក​ផ្ដល់​អនុសាសន៍​ថា ការ​ស៊ើបអង្កេត​នោះ គឺ​ត្រូវ​ស៊ើប​រក​អ្នក​ចេញ​បញ្ជា និង​អ្នក​អនុវត្ត​បទ​បញ្ជា​ឱ្យ​បាញ់​ប្រហារ​បាតុករ។ ប្រសិន​បើ​មិន​មាន​បញ្ជា​ទេ អ្នក​ដែល​ប្រើ​អាវុធ​បាញ់​ប្រហារ​នោះ ត្រូវ​តែ​បាន​នាំ​ទៅ​តុលាការ​ជំនុំជម្រះ​ទោស។ ការ​ថ្កោលទោស និង​ទទូច​ឱ្យ​មាន​ការ​ស៊ើបអង្កេត​នេះ គឺ​លោក សុរិយា ស៊ូប៊ែឌី ថ្លែង​ប្រាប់​អ្នក​កាសែត​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ មុន​នឹង​បញ្ចប់​ទស្សនកិច្ច​លើក​ទី​១០ របស់​លោក…

លោក កឹមសុខា អនុប្រធានគណបក្ស សង្រ្គោះជាតិ បានអំពាវនាវអោយបងប្អូនក្រោកឈរឡើងធ្វើបាតុកម្មទូទាំងពិភពលោក

Capture

នៅថ្ងៃ សុក្រទី ១៧ខែ មករា នេះដែរ លោក កឹមសុខា អនុប្រធានគណបក្ស សង្រ្គោះជាតិ  បានធ្វើការថ្លែង អំណរគុណ តាមបណ្តាញសង្គម Facebook ទំព័ររបស់លោក ឈ្មោះ(Kem  Sokha)ដល់បងប្អូនជន រួមជាតិ នាពេលកន្លងមក  ដែលតែងតែឧបត្ថម្ភ គាំទ្រ ជួយដល់ការធ្វើបាតុកម្ម នាពេលកន្លងមក  ។ លោកកឹមសុខាបានអំពាវនាវ សូមអោយបងប្អូនខ្មែរក្រោកឈរឡើងធ្វើបាតុកម្មទូទាំងប្រទេសនិងទូទាំងពិភពលោក(ខ្ញុំ កឹម សុខា សូមអំពាវនាវឲ្យបងប្អូនជនរួមជាតិខ្មែរទាំងអស់មេត្តាក្រោកឈរឡើងធ្វើបាតុកម្មទូទាំងប្រទេស និងទូទាំងពិភពរកយុត្តិធម៌ជូនប្រជាពលរដ្ឋខ្មែរ ជូនម្ចាស់ឆ្នោតដើម្បីឲ្យពិភពលោកគាបសង្កត់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន បញ្ឈប់ការកាប់សម្លាប់ប្រជាជាតិឯង។ តួយ៉ាងដូចថ្ងៃទី០៣ និង០៤មករា២០១៤កន្លងមកនេះ អាជ្ញាធររដ្ឋាភិបាលគណបក្សប្រជាជនបានបាញ់សម្លាប់កម្មករ និងប្រជាពលរដ្ឋរងរបួសជាច្រើននាក់រហូតដល់មានការចាប់ឃុំខ្លួនដល់បច្ចុប្បន្ននេះ។ )

ពិធីបុណ្យឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធដល់អ្នកដែលបាត់បង់ជីវិតដោយអាជា្ញធរបង្រ្កាប

Capture

ពិធី​បុណ្យ​នេះ​ធ្វើ​ឡើង​ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​ កម្មករ​បួន​នាក់​ដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​កង​កម្លាំង​ប្រដាប់​ អាវុធ​រដ្ឋាភិបាល​ចេញ​បង្ក្រាប​បាតុកម្ម​របស់​កម្មករ​នៅតាម​បណ្ដោយ​ផ្លូវ​វេងស្រេង កាល​ពី​ថ្ងៃ​ទី​៣ មករា កន្លង​ទៅ។ ព្រះសង្ឃ​ប្រជាពលរដ្ឋ និង​ក្រុម​គ្រួសារ​សព​កម្មករ​ទាំង​បួន​នាក់​មន្ត្រី​សង្គម​ស៊ីវិល មន្ត្រី​សិទ្ធិ​មនុស្ស​ដែល​បាន​ចូល​រួម​ធ្វើ​បុណ្យ​នោះ បាន​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​កម្មករ​បួន​នាក់​ដែល​បាន​ស្លាប់​ ក្នុង​បុព្វហេតុ​ទាមទារ​ប្រាក់ខែ​កម្មករ ១៦០​ដុល្លារ​ឲ្យ​បាន​ទៅ​ដល់​សុគតិភព។ ក្នុង​ពិធី​នោះ អ្នក​ចូល​រួម​ក៏​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​រក​ជន​ដៃដល់​ដែល​បាញ់​ សម្លាប់​កម្មករ​យក​មក​ផ្ដន្ទាទោស និង​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ទាមទារ​សំណង​មួយ​ចំនួន​ទៀត។ ម្ដាយ​សព​កម្មករ​ម្នាក់​ក្នុង​ចំណោម​សព ៤​នាក់​នោះ លោកស្រី សំ ថៃ មាន​ស្រុក​កំណើត​នៅ​ខេត្ត​តាកែវ។ លោកស្រី​បាន​សម្ដែង​ការ​មិន​សុខ​ចិត្ត​ដែល​រដ្ឋាភិបាល​បាន​ប្រើ​កម្លាំង​ ប្រដាប់​អាវុធ​បាញ់​សម្លាប់​កម្មករ​ដូចជា​កូន​គាត់​ដែល​ជា​ជន​ស្លូត​ត្រង់ ហើយ​បាន​អំពាវនាវ​ឲ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ​ជួយ​រក​យុត្តិធម៌​ក្នុង​រឿង​នេះ​ឲ្យ​បាន​ឆាប់៖ «សុំ​ឲ្យ​ ក្នុង​ប្រទេស ក្រៅ​ប្រទេស អង្គការ​ខាង​ណាៗ ជួយ​រក​យុត្តិធម៌​ឲ្យ​កូន​ខ្ញុំ​ផង ព្រោះ ហ៊ុន សែន ធ្វើ​នេះ ដូចជា​អយុត្តិធម៌​ពេក អយុត្តិធម៌​មាំ​ណាស់ សម្លាប់​ប្រជាជន​ក្រីក្រ​ខ្មែរ​ដែល​រស់​នៅ​លំបាក​វេទនា អ៊ីចឹង​ខ្ញុំ​ដូចជា​មិន​អស់​ចិត្ត​នឹង​កូន​ខ្ញុំ​ទេ»។ ទាក់ទង​នឹង​បញ្ហា​នេះ…

មូលនិធិរបស់ទំព័រ I Love Cambodia Hot News

1600056_394462177356737_50946915_n

មូលនិធិ​របស់ទំព័រ I Love Cambodia Hot News សូមអរព្រះគុណដល់ព្រះសង្ឃ ខ្មែរ ដែលសិក្សានៅប្រទេសថៃ បានចូលរួមឧបត្ថម្ភគាំទ្រដល់មូលនិធិ I Love Cambodia Hot News ដែលមានទឹកប្រាក់ចំនួន ១០៥៦ ដុល្លា ជួនដល់បងប្អូនខ្មែរ ដែលរងគ្រោះដោយសារការបង្ក្រាបដោយអាជ្ញាធរ កាលពីថ្ងែពី៣ខែមករា ពេលកន្លងមក ដែលពេលនេះពួកគាត់កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ ព្រះកុសុមះនិងមន្ទីរពេទ្យ រុស្ស៉ី ។ ក្រុមការងារសូមអរព្រះគុណ ដល់ព្រះសង្ឃខ្មែរដែលសិក្សានៅប្រទេសថៃ មានសុខភាពល្អនិងជោគជ័យក្នុងការសិក្សា ។

សកម្មភាព ក្រុមការងារមនុស្សធម៌របស់ ទំព័រI Love Cambodia Hot News

នៅថ្ងែ ទី ១៥ ខែ មករា ឆ្នាំ ២០១៤ នេះ ក្រុមការងារ មនុស្សធម៌ របស់ ទំព័រ I Love Cambodia Hot News
បានពាំនាំ នូវជំនួយ របស់ សប្បុរសជន ខ្មែរ រស់នៅក្នុងនិងក្រៅប្រទេស ដែលបានផ្តល់ទៅអោយ បងប្អូន ខ្មែរ ដែលរងគ្រោះ ដោយការបង្រ្កាបដោយ ហឹង្សា របស់ អាជ្ញាធរប្រដាប់អាវុធ កាលពីថ្ងែទី៣
ខែ មករា ឆ្នាំ ២០១៤ នៅ ផ្លូវ វេងស្រេង ជំនួយទាំងនេះគឺបានផ្តល់ទៅដល់បងប្អូន រងគ្រោះ ដែលកំពុងសំរាក ព្យាបាលនៅមន្ទីរពេទ្យ ព្រះ កុសុមៈ និង មន្ទីរ ពេទ្យ រុស្ស៉ី ។
ហេតុដូចនេះហើយ ក្រុមការងារ មនុស្សធម៌ទំព័រ I Love Cambodia Hot News
សូម ថ្លែងអំណរអរគុណ យ៉ាងខ្លាំង ចំពោះបងប្អូន ខ្មែរ ទាំងក្នុងនិងក្រៅប្រទេស ទាំងអស់
ដែលតែងតែ ឧបត្ថម្ភ គាំទ្រ ដល់ការងារ មនុស្ស ធម៌ នេះ ។
សូមជួនពរ ដល់បងប្អូនខ្មែរ ទាំងអស់ អោយមានសុខភាព ល្អ និង សេចក្តីសុខ សុភមង្គលគ្រប់ក្រុមគ្រួសារ។