Our Videos

ពួក​យើង​ត្រូវការ​តុលាការ​ឯករាជ្យ

1503446_613499452056538_1611301988_n

ប្រជាជន​មកពី​តាម​បណ្តា​ខេត្ត និង​នៅ​រាជធានី​ភ្នំពេញ​ប្រមាណ​១​ម៉ឺន​នាក់​បាន​ប្រមូលផ្តុំ​នៅ​មុខ​ សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ដើម្បី​រង់ចាំ​ស្តាប់​លទ្ធផល​នៃ​ការចូ​ល​​បំភ្លឺ​របស់​លោក សម រង្ស៊ី លោក កឹម សុខា និង​លោក រ៉ុង ឈុន​។​ ​ប្រជាជន​មកពី​តាម​បណ្តា​ខេត្ត និង​នៅ​រាជធានី​ភ្នំពេញ​បាន​ប្រមូលផ្តុំ​កកកុញ​នៅមុខ​សាលាដំបូង​រាជធានី​ ភ្នំពេញ​ចាប់ពី​ចំណុច​ស្តុប​អាងទឹក​ដល់​ស្តុប​នាង​គង់​ហ៊ីង ដែល​ចាប់ពី​ម៉ោង​៩​ព្រឹក​។ ឡាន ឬ​ម៉ូតូ​មិន​អាច​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ទីនោះ​បាន​ទេ​។ ​ប្រជាជន​ដែល​ប្រមូលផ្តុំ​នោះ បាន​លើក​បដា សរសេរថា អក្ស​រថា លោក សម រង្ស៊ី លោក កឹម សុខា និង លោក រ៉ុង ឈុន មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​កាន់​របស់​តុលាការ​ទេ ហើយក៏​មាន​បដា​ខ្លះ​សរសេរថា«ពួក​យើង​ត្រូវការ​តុលាការ​ឯករាជ្យ»​។

សកម្មភាពផ្តល់ជំនួយជួនដល់បងប្អូន បុរីកីឡា ចំនួន៥០គ្រួសារ

សកម្មភាពក្រុមការងារ I Love Cambodia Hot News ចុះផ្ដល់ជំនួយជួនដល់បងប្អូនអ្នកបុរីកីឡា ដែលពួកគាត់ត្រូវបានគេប្លន់លំនៅដ្ឋាន ហើយដឹកមកទៅបោះបង់ចោលនៅភ្នំបាត ស្រុកពញ្ញាឭ
ខេត្តកណ្តាលចំនួន ៥០គ្រួសារ ជំនួយទាំងនេះ មានដូចជា អង្គរ ១០បេ ទឹកត្រី ១០យួន មី១០ កេស និង
លុយចំនួន ១២៥ដុល្លា នៅថ្ងែទី១១ ខែ មករា ឆ្នាំ ២០១៤ ។
ដោយសារតែហេតុដែលបានឃើញទុក្ខលំបាកបែបនេះហើយទើបក្រុមការងារមនុស្សធម៌របស់យើងបាននាំយកនូវ
ជំនួយបន្តិចបន្តួចជួនពួកគាត់ដើម្បីសំរួលដល់ជីវភាពរបស់ពួកគាត់។
សូមគោរពជួនពរដល់បងប្អូនទាំងក្នុងនិងក្រៅប្រទេសដែលតែតែងផ្តល់នូវជំនួយតាមរយះ ក្រុមការងារ
I Love Cambodia Hot News សូមអោយបងប្អូនទាំងអស់មានសុខភាពល្អ ។

សកម្មភាពចុះផ្តល់ជំនួយដល់កម្មកររងគ្រោះដោយការតវ៉ាទាមទាប្រាក់ខែ១៦០ដុល្លា

សកម្មភាពចុះផ្តល់ជំនួយមនុស្សធម៌របស់ក្រុមការងារទំព័រ I Love Cambodia Hot News
ជួនដល់បងប្អូនបាតុករដែលពួកគាត់រងរបួសក្នុងការបង្ក្រាប ដោយកងកំលាំងប្រដាប់ អាវុធ
របស់រាជរដ្ឋាភិបាល នៅ ថ្ងៃ ទី០៣ ខែ មករា ឆ្នាំ ២០១៤ នៅមន្ទីរពេទ្យរុស្ស៊ី
ក្នុងនោះមានអ្នករបួស ចំនួន ២៦នាក់ របួស ធ្ងន់ ចំនួន ៥នាក់ របួស ស្រាល ២១នាក់។
ជំនួយសប្បុរសធម៌នោះបានមកពីបងប្អូនខ្មែរទាំងក្នុងនិងក្រៅប្រទេស
យើងខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូន យ៉ាងខ្លាំង សូមអោយបងប្អូនសប្បុរសជនទាំងអស់
ដែលបានឧបត្ថម្ភដល់បងប្អូនបាតុករសូមអោយជួបតែសេចក្តីសុខចំរើនជារៀងដ៏រាប។