ព័ត៌មានសង្គម

លោក សុខ ឈុនអឿន ប្រធានស្ដីទីសមាគមប្រជាធិបតេយ្យក្រៅប្រព័ន្ធត្រូវបានគេដោះលែងវិញ

image

នៅថ្ងៃច័ន្ទ ទី២០ ខែមករា ឆ្នាំ២០១៤ នេះ លោក សុខ ឈុនអឿន ប្រធានស្ដីទីសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានដោះលែងវិញហើយ ដែលរូបលោកត្រូវបានសម្ថកិច្ចចាប់ខ្លួន នៅថ្ងៃ ទី១៩ ខែមករា ឆ្នាំ២០១៤ នៅខណះពេល ដែលលោកចូលរួមពិធីបួងសួងនៅមុខព្រះអង្គដងកើ សូម ជួយបន្ទន់ចិត្តរដ្ឋាភិបាល អោយដោះលែងមនុស្ស២៣នាក់  ដែលជាប់ពន្ធធនាគាត្រពាំងផ្លុង។ ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា លោក ស ម៉ូរ៉ា បញ្ជាក់​នៅ​ថ្ងៃ​ទី​២០ មករា ថា លោក សុខ ឈុនអឿង ត្រូវ​បាន​ដោះលែង​វិញ ហើយ​លោក សុខ ឈុនអឿង នឹង​ធ្វើ​ដំណើរ​ទៅ​ទីស្នាក់ការ​លោក​នៅ​អូរបែកក្អម នៅ​ថ្ងៃ​ត្រង់​នេះ។ ស្រប​ពេល​នេះ​ដែរ លោក…

ក្រុម ប្រឹក្សាឃ្លាំមើលកម្ពុជាធ្វើការថ្កោលទោសទៅលើអាជ្ញាធរក្រុង ភ្នំពេញ

8196_539608359468605_255269783_n

ក្រុម ប្រឹក្សាឃ្លាំមើលកម្ពុជា នៅថ្ងៃទី ២០ខែមករា ឆ្នាំ ២០១៤​នេះដែរ បានចេញលិខិតថ្កោលទោស យ៉ាងដាច់អហង្ការចំពោះទង្វើរបស់​អាជ្ញាធរក្រុង ភ្នំពេញដែលបានចាប់ខ្លួន សុខ ឈុនអឿន ប្រធានស្តីទីសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅពេលដែលមានការជួបជុំគ្នាធ្វើការបួងសួង នៅខាងមុខ ព្រះអង្គ ដងកើ ។ដែលមានសង្គមស៊ីវិលប្រជាពលរដ្ឋនិងអ្នកកាសែតមួយចំនួនត្រូវបានបំបែកមិនអោយមានការជួបជុំប្រមួលផ្តុំគ្នានោះទេ។នៅពេលនោះដែរលោក សុខ សំអឿង ត្រូវបានចាប់ខ្លួន ដោយមិនមែនទោស កំហុសអ្វី។ជុំវិញរឿងនេះអង្គការ សង្គមស៊ីវិល បានលើកឡើងថា<< ប្រជាធិបតេយ្យនៅកម្ពុជា កំពុងតែដើរថយក្រោយ>>។ចំពោះការចាប់ខ្លួន លោក សុខ ឈុនអឿន អាជ្ញាធរក្រុងភ្នំពេញ ពុំបានបង្ហាញដីការដល់សាមីខ្លួន តាមនិតិវិធីច្បាប់។ លោកសុខ ឈុនអឿន គ្រាន់តែចូលរួមក្នុងពិធីបួងសួងសុំឲ្យមានការដោះលែងលោក វ៉ន ពៅ រួមទាំងសកម្មជនសហជីព និងកម្មករ ដែលអាជ្ញារធរ…

គណបក្ស សង្រ្គោះជាតិ បានចេញលិខិតចំហ មួយជាភាសាអង់គ្លេសដល់អ្នកទិញផលិតផលនៅកម្ពុជា

image

គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​ផ្សាយ​លិខិត​ចំហ​អំពាវនាវ​ឲ្យ​អ្នក​ប្រើប្រាស់​ផលិតផល កុំ​គាំទ្រ​ផលិតផល​ធ្វើ​នៅ​កម្ពុជា ណា​ដែល​ប្រឡាក់ប្រឡូស​ដោយ​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​កេង​ប្រវ័ញ្ច។ ក្នុង​លិខិត​ចំហ​ដែល​ចេញ​ផ្សាយ​ជា​ភាសា​អង់គ្លេស នៅ​ថ្ងៃ​ទី​១៩ មករា គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​ដែល​មាន​ម៉ាក​ល្បី​ធំៗ និង​សហជីព​សកល​លោក​ថា អ្នក​ទាំង​នោះ គួរ​តែ​មាន​ជំហរ​ម៉ឺងម៉ាត់​ប្រឆាំង​នឹង​ការ​ប្រើ​អាវុធ​ដោយ​យោធា និង​នគរបាល បង្ក្រាប​កម្មករ​អ្នក​តវ៉ា ដែល​បណ្ដាល​ឱ្យ​ស្លាប់ កាល​ពី​ថ្ងៃ​ទី​២ និង​ទី​៣ មករា។ លិខិត​បន្ត​ថា សហគមន៍​សាជីវកម្ម និង​អ្នក​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​បញ្ហា​វប្បធម៌​និទ្ទណ្ឌភាព​នៅ​កម្ពុជា ទាំង​អស់ កំពុង​ដើរ​ឆ្ពោះ​ទៅ​ទិសដៅ​ត្រឹមត្រូវ​មួយ ដោយ​គាំទ្រ​ការ​អំពាវនាវ​របស់​អង្គការ​សហប្រជាជាតិ ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់ និង​ដោយ​ឯករាជ្យ​លើ​ការ​បង្ក្រាប​បាតុកម្ម​ថ្មីៗ​នេះ។ ការ​ចេញ​លិខិត​នេះ គឺ​បន្ទាប់​ពី​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ គឺ​លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ទទូច​ដល់​រដ្ឋាភិបាល ឱ្យ​ស៊ើបអង្កេត​ឱ្យ​បាន​ហ្មត់ចត់​លើ​ការ​ប្រើ​អាវុធ និង​កម្លាំង​ហួសហេតុ​បង្ក្រាប ដែល​បណ្ដាល​ឱ្យ​ស្លាប់ ៤​នាក់ និង​ជា​ច្រើន​នាក់​រង​របួស។…

មូលនិធិរបស់ I Love Cambodia Hot News បានទទួលទឹកប្រាក់ចំនូន ៤០០ ដុល្លា

1062497_396256903843931_422573076_n

ថ្ងៃនេះមូលនិធិរបស់ I Love Cambodia Hot News បានទទួលទឹកប្រាក់ចំនូន ៤០០ ដុល្លា ពីបងប្អូនខ្មែររស់នៅប្រទេស កាណាដាដែល មានឈ្មោះដូចខាងក្រោម៖ អ៊ុំ ស្រី, អ៊ុំ ឃ្លឹមចិត្រ ១០០ដុល្លា អ៊ុំស្រី សុងម៉ៃ ១០០ដុល្លា បងប្រុស ដេវី សឿម ១០០ដុល្លា និង អ៊ុំស្រី សាវឿន ១០០ដុល្លា និងថ្នាំទទួលបានពីអ៊ុំស្រី ទិនសុវណ្ណារី ​ក្នុងទឹក ប្រាក់នេះម្ចាស់ជំនូយអោយបែងចែក ៣០០ ដុល្លា សំរាប់អ្នករងរបូសពីការបង្ក្រាបរបស់កងកំលាំង សមត្ថកិច្ច កាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ…

សុខ ឈុនអឿន ប្រធានស្តីទីសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវបានចាប់ខ្លួន

1502808_673966809330510_436269175_o

នៅរសៀលថ្ងៃ ទី១៩ ខែមករា នេះ មានកងកម្លាំងប្រដាប់ដោយដំបង បានមកបំបែកក្រុម សង្គមស៊ីវិលរួមទាំងអ្នកកាសែតដែលប្រមូលផ្តុំគ្នានៅមុខវត្ត ឧណ្ណាលោមហើយបម្រុងនិងទៅធ្វើពិធីបួងសួងនៅមុខព្រះអង្គដងកើ។ការបួងសួង របស់សង្គមស៊ីវិល គឺ បានធ្វើការបួងសួង សុំសេចក្តីសុខ និង សូមអោយ​ព្រះអង្គ ជួយបន្ទន់ចិត្តរាជរដ្ឋាភិបាល ដើម្បីអោយ ដោះលែង អ្នក ជាប់ទោស ទាំង២៣ រូប ការចាប់ លោក សុខ ឈុនអឿន នេះ ដែរ គេមិនទាន់ដឹងថា មានមូលហេតុអ្វីនៅ ឡើង ទេ ។ចំពោះហេតុការនេះប្រពន្ធ លោកវ៉ន់ ពៅ អ្នកស្រី​ ប្រាក់​​ សុវណ្ណរី  គាត់បាននិយាយថា<<< សង្គមនេះហេតុអ្វីក៏អយុត្តិធម៌ម្លេះ គ្រាន់តែ…