ព័ត៌មានសង្គម

អ្នកជំងឺ នៅមន្ទីរពេទ្យរុស្សី ថាពេទ្យដេញចេញពីមន្ទីរពេទ្យ គឺជាការយល់ច្រលំ

64150_481588285296632_1052355260_n

ប្រភពព័ត៏មានបានអោយដឹងថា កាលពីម្សិល មិញនិងថ្ងែ ១៩ ខែមករានេះ អ្នកជំងឺ​ដែលរងរបួសធ្ងន់ធ្ងរ ដោយសារការបង្រ្កាបរបស់កងប្រដាប់អាវុធ នៅផ្លួវវេងស្រែង ចោទលើគ្រូ ពេទ្យ និងសន្តិសុខ ថាបានដេញគាត់ចេញពីមន្ទីរពេទ្យនោះគឺជាយល់ច្រលំទេ ។ ព័ត៏មានដែលបញ្ជាក់តាមរយៈ បងស្រីពៅ ដែលជានៅថែអ្នកជំងឺនៅមន្ទីរពេទ្យ រុស្ស៊ី បានប្រាប់មក សំឡេងកម្ពុជា(CVN) បានអោយដឹងថា<< សន្តិសុខនៅទីនោះពិតជាបានដេញ ចេញមែន តែគាត់ប្រកែកមិនចេញ ហើយគាត់បាន ប្រាប់ការដេញរបស់សន្តិសុខ នៅទីនោះ ព្រោះដោយសារតែឃើញ ថា អ្នកជំងឺដែលរងរបួសធ្ងន់ភាគច្រើន ចេញក្រៅបន្ទប់ ជាច្រើន ដោយសារខ្លាច គេមើលមកមន្ទីរពេទ្យ ថា ពេទ្យនៅទីនោះមិនមើលថែរក្សា អ្នកជំងឺ និងចង់អោយរក្សានូវសណ្តាប់ធ្នាប់របស់មន្ទីរពេទ្យផងដែរ >> បងស្រីក៏បានបន្ត ប្រាប់មក…

ការសុំពន្យាពេលជួបតំណាងក្រសួងព័ត៌មានរបស់លោកតា ម៉ម សូណង់ដូ

95e89281-27f7-458b-8974-59342d4f72a8

ក្រសួង​ព័ត៌មាន បាន​ដាក់​លិខិត​កោះ​ហៅ លោក ម៉ម សូណង់ដូ នៅ​បន្ទាប់​ពី​លោក​បាន​ដាក់​លិខិត​ទៅ​សាលា​រាជធានី​ភ្នំពេញ ប្រកាស​ធ្វើ​បាតុកម្ម​មួយ​សប្ដាហ៍​ម្ដង ដើម្បី​ទាមទារ​សិទ្ធិ​បង្កើត​ស្ថានីយ​ទូរទស្សន៍ និង​សុំ​ដំឡើង​ការ​ផ្សាយ​បន្ត​តាម​ខេត្ត តែ​ត្រូវ​បាន​ក្រសួង​បដិសេធ​កន្លង​មក។ លោក ម៉ម សូណង់ដូ ប្រធាន​ស្ថានីយ​វិទ្យុ​សម្បុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ពី​ប្រទេស​បារាំង មក​ថា លោក​បាន​ដាក់​លិខិត​ឆ្លើយ​តប​ទៅ​ក្រសួង​ព័ត៌មាន វិញ​នៅ​ថ្ងៃ​ទី​១៧ មករា សុំ​ពន្យារ​ពេល​ការ​ជួប​ពិភាក្សា​ទៅ​ចុង​សប្ដាហ៍​ក្រោយ។ ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ លោក ម៉ម សូណង់ដូ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៧ មករា នេះ លោក​បាន​ឲ្យ​សហការី​របស់​លោក ដាក់​លិខិត​ជូន លោក ប៊ុត បូវុធ ដើម្បី​សុំ​ពន្យារ​ពេល​ការ​ជួប​ទៅ​រសៀល​ថ្ងៃ​ទី​២៣ មករា ខាង​មុខ ម៉ោង ២ និង…

ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ១១ប្រទេស បានធ្វើបាតុកម្មស្នើរសុំអោយ រាជរដ្ឋាភិបាលដោះលែងអ្នកទោសទាំង ២៣នាក់

1604790_10202676009048766_1980711512_n

យ៉ាងហោច ណាស់មានប្រជាជនខ្មែរ រស់ នៅក្រៅប្រទេស ១១ប្រទេស បានធ្វើបាតុកម្មស្នើរសុំអោយ រាជរដ្ឋាភិបាលដោះលែង អ្នកទោសទាំង ២៣នាក់ ដែលជាប់ឃុំ នៅ ត្រពាំងថ្លុង ខេត្ត​ កំពង់ចាម  ។ប្រទេស ទាំង ១១​ទួទាំង ពិភពលោក បានធ្វើបាតុកម្ម ដើម្បី ធ្វើការ ថ្កោលទោស ដល់ រាជរដ្ឋាភិបាលអោយដោះលែង អ្នកជាប់ទោសទាំង២៣នាក់ ដោយគ្មានលក្ខខ័ណ្ឌអ្វី ទាំងអស់។ចំនែកឯអ្នកបឹងកក់ឯណេះវិញ បានហែរញ្ញាត្តិដាក់តែ ស្ថានទូតណា ដែលគាំពារ  តែ សិទ្ធមនុស្ស ។ស្ថានទូត ប្រចាំប្រទេសកម្ពុជា បានចេញមកទទួល យកញ្ញាត្តិរបស់ អ្នកតំណាងដីធ្លីបឹងកក់ ។អ្នក បឹងកក់បានផ្តាច់ជ្ញារ​ថា<< និង​សួរប្តូរ…

លោកហ៊ុនសែនបានថ្លែងនៅក្នុងការសម្ពោធនៅក្រចេះថា ( កម្ពុជាមិនមែនជាលីប៊ីទេ ស្តាប់ឱ្យច្បាស់)

images

នៅខេត្ត​ក្រចេះ (នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា លោកហ៊ុន សែន ​មាន​ប្រសាសន៍ថា កម្ពុជា​មិនមែន​ជា​លីប៊ីទេ ស្តាប់​ឱ្យច្បាស់) ហើយលោកហ៊ុន សែន ​ក៏បាន​អំពាវ​នាវ​ដល់​ប្រជាពល​រដ្ឋ​ ដែល​បោះ​ឆ្នោត​គាំ​ទ្រ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ក្រោក​ឈរ​ឡើង​ ដើម្បី​ទប់​ទល់​នយោ​បាយ​ផ្តួល​រំលំរាជ​រដ្ឋាភិបាល​ ។លោកហ៊ុន សែន មាន​ប្រសាសន៍​បែបនេះ ក្នុង​ពេល​អញ្ជើញ​ជា​អធិបតី ​ក្នុង​ពិធីសម្ពោធ​ដាក់​ ឱ្យប្រើប្រាស់​ជា​ផ្លូវ​ការ​ សាលា​ភូមិ​កុមារ​​SOS ក្រចេះ​ ស្ថិត​ក្នុង​សង្កាត់​អូរ​ប្ញស្សី​ ក្រុង​ក្រចេះ កាលពី​​ព្រឹក​ថ្ងៃទី​១៨ មករា ២០១៤ ។

សាលា​ក្រុង​ភ្នំពេញ​ហាម​ការ​ហែ​ក្បួន​អំឡុង​ពេល​ចូល​ឆ្នាំ​ចិន

24E2A16B-FB30-4120-81B0-FB239E1780B3_mw1024_n_s

ក្នុង​ឱកាស​បុណ្យ​ទាំង ៤​ថ្ងៃ​នោះ សាលា​រាជធានី​ភ្នំពេញ បាន​ដាក់​បម្រាម​ដាច់​ខាត​មួយ​ចំនួន ដូច​ជា មិន​ឲ្យ​មាន​ការ​ហែ​ក្បួន​ផ្សេងៗ​ទាំង​បែប​សាសនា ឬ​ប្រពៃណី ដែល​គ្មាន​ការ​អនុញ្ញាត ហាម​មិន​ឲ្យ​ដុត​ផាវ កាំជ្រួច ឬ​ឧបករណ៍​គ្រប់​ប្រភេទ ដែល​ធ្វើ​ឲ្យ​មាន​សំឡេង​ផ្ទុះ និង​មិន​ឲ្យ​នាំ​ចូល និង​លក់​ឧបករណ៍​ទាំង​នេះ ព្រម​ទាំង​ហាម​មិន​ឲ្យ​លេង​ល្បែង​ស៊ី​សង​ជា​ដាច់​ខាត និង​មាន​ការ​ណែនាំ​លើ​ចំណុច​ពាក់ព័ន្ធ​នឹង​កិច្ចការ​សន្តិសុខ​មួយ​ចំនួន​ ផ្សេង​ទៀត។ សេចក្តី​ណែនាំ​ដដែល បាន​បញ្ជាក់​ថា ជន​ណា​ល្មើស​នឹង​បម្រាម​ទាំង​នោះ ត្រូវ​ទទួល​ទោស​ទៅ​តាម​ច្បាប់៕