ព័ត៌មាននយោបាយ

ការសុំពន្យាពេលជួបតំណាងក្រសួងព័ត៌មានរបស់លោកតា ម៉ម សូណង់ដូ

95e89281-27f7-458b-8974-59342d4f72a8

ក្រសួង​ព័ត៌មាន បាន​ដាក់​លិខិត​កោះ​ហៅ លោក ម៉ម សូណង់ដូ នៅ​បន្ទាប់​ពី​លោក​បាន​ដាក់​លិខិត​ទៅ​សាលា​រាជធានី​ភ្នំពេញ ប្រកាស​ធ្វើ​បាតុកម្ម​មួយ​សប្ដាហ៍​ម្ដង ដើម្បី​ទាមទារ​សិទ្ធិ​បង្កើត​ស្ថានីយ​ទូរទស្សន៍ និង​សុំ​ដំឡើង​ការ​ផ្សាយ​បន្ត​តាម​ខេត្ត តែ​ត្រូវ​បាន​ក្រសួង​បដិសេធ​កន្លង​មក។ លោក ម៉ម សូណង់ដូ ប្រធាន​ស្ថានីយ​វិទ្យុ​សម្បុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ពី​ប្រទេស​បារាំង មក​ថា លោក​បាន​ដាក់​លិខិត​ឆ្លើយ​តប​ទៅ​ក្រសួង​ព័ត៌មាន វិញ​នៅ​ថ្ងៃ​ទី​១៧ មករា សុំ​ពន្យារ​ពេល​ការ​ជួប​ពិភាក្សា​ទៅ​ចុង​សប្ដាហ៍​ក្រោយ។ ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ លោក ម៉ម សូណង់ដូ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៧ មករា នេះ លោក​បាន​ឲ្យ​សហការី​របស់​លោក ដាក់​លិខិត​ជូន លោក ប៊ុត បូវុធ ដើម្បី​សុំ​ពន្យារ​ពេល​ការ​ជួប​ទៅ​រសៀល​ថ្ងៃ​ទី​២៣ មករា ខាង​មុខ ម៉ោង ២ និង…

ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ១១ប្រទេស បានធ្វើបាតុកម្មស្នើរសុំអោយ រាជរដ្ឋាភិបាលដោះលែងអ្នកទោសទាំង ២៣នាក់

1604790_10202676009048766_1980711512_n

យ៉ាងហោច ណាស់មានប្រជាជនខ្មែរ រស់ នៅក្រៅប្រទេស ១១ប្រទេស បានធ្វើបាតុកម្មស្នើរសុំអោយ រាជរដ្ឋាភិបាលដោះលែង អ្នកទោសទាំង ២៣នាក់ ដែលជាប់ឃុំ នៅ ត្រពាំងថ្លុង ខេត្ត​ កំពង់ចាម  ។ប្រទេស ទាំង ១១​ទួទាំង ពិភពលោក បានធ្វើបាតុកម្ម ដើម្បី ធ្វើការ ថ្កោលទោស ដល់ រាជរដ្ឋាភិបាលអោយដោះលែង អ្នកជាប់ទោសទាំង២៣នាក់ ដោយគ្មានលក្ខខ័ណ្ឌអ្វី ទាំងអស់។ចំនែកឯអ្នកបឹងកក់ឯណេះវិញ បានហែរញ្ញាត្តិដាក់តែ ស្ថានទូតណា ដែលគាំពារ  តែ សិទ្ធមនុស្ស ។ស្ថានទូត ប្រចាំប្រទេសកម្ពុជា បានចេញមកទទួល យកញ្ញាត្តិរបស់ អ្នកតំណាងដីធ្លីបឹងកក់ ។អ្នក បឹងកក់បានផ្តាច់ជ្ញារ​ថា<< និង​សួរប្តូរ…

លោកហ៊ុនសែនបានថ្លែងនៅក្នុងការសម្ពោធនៅក្រចេះថា ( កម្ពុជាមិនមែនជាលីប៊ីទេ ស្តាប់ឱ្យច្បាស់)

images

នៅខេត្ត​ក្រចេះ (នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា លោកហ៊ុន សែន ​មាន​ប្រសាសន៍ថា កម្ពុជា​មិនមែន​ជា​លីប៊ីទេ ស្តាប់​ឱ្យច្បាស់) ហើយលោកហ៊ុន សែន ​ក៏បាន​អំពាវ​នាវ​ដល់​ប្រជាពល​រដ្ឋ​ ដែល​បោះ​ឆ្នោត​គាំ​ទ្រ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ក្រោក​ឈរ​ឡើង​ ដើម្បី​ទប់​ទល់​នយោ​បាយ​ផ្តួល​រំលំរាជ​រដ្ឋាភិបាល​ ។លោកហ៊ុន សែន មាន​ប្រសាសន៍​បែបនេះ ក្នុង​ពេល​អញ្ជើញ​ជា​អធិបតី ​ក្នុង​ពិធីសម្ពោធ​ដាក់​ ឱ្យប្រើប្រាស់​ជា​ផ្លូវ​ការ​ សាលា​ភូមិ​កុមារ​​SOS ក្រចេះ​ ស្ថិត​ក្នុង​សង្កាត់​អូរ​ប្ញស្សី​ ក្រុង​ក្រចេះ កាលពី​​ព្រឹក​ថ្ងៃទី​១៨ មករា ២០១៤ ។

សហរដ្ឋអាមេរិកគំរាមកាត់ជំនួយនៅកម្ពុជា

9FF5719B-CAAC-4AED-9021-AD20A7D9E0D1_mw1024_n_s

ការ​ព្រមាន​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​សភា​សហភាព​អឺរ៉ុប បាន​ចេញ​សេចក្តី​សម្រេច​មួយ ឲ្យ​រដ្ឋាភិបាល​កម្ពុជា ទទួល​យក​ការ​ស៊ើប​អង្កេត​លើ​ការ​បោះ​ឆ្នោត​ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ សហគមន៍​អន្តរជាតិ។ សភា​សហរដ្ឋ​អាមេរិក បាន​អនុម័ត​សេចក្តី​ព្រាង​ថវិកា​មួយ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៤។ ខ្លឹមសារ​នៃ​សេចក្តី​ព្រាង​ថវិកា​នេះ បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក នឹង​ផ្អាក​ការ​ផ្តល់​ជំនួយ​យោធា និង​ជំនួយ​ផ្សេងៗ​ទៀត​មក​ឲ្យ​កម្ពុជា។ អាមេរិក នឹង​មិន​ផ្តល់​ជំនួយ​មក​ឲ្យ​កម្ពុជា នោះ​ទេ លុះ​ណា​តែ​ក្រសួង​ការ​បរទេស សហរដ្ឋ​អាមេរិក អាច​ទទួល​បាន​ការ​បញ្ជាក់​មួយ​ថា រាជ​រដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន ធ្វើ​ការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​ភាព​ ឯករាជ្យ និង​លុះ​ណា​តែ​មាន​ការ​កែ​ទម្រង់​គ្រប់​ជ្រុងជ្រោយ លើ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ឬ​លុះ​ណា​តែ​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​ដែល​ទទួល​បាន​អាសនៈ​ក្នុង​សភា កាល​ពី​ពេល​បោះ​ឆ្នោត​កន្លង​មក យល់​ព្រម​ចូល​សភា។ មួយ​វិញ​ទៀត រដ្ឋសភា​ក៏​ត្រូវ​ដំណើរ​ការ​ការងារ​របស់​ខ្លួន ឲ្យ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា។ សភា​សហភាព​អឺរ៉ុប ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បើក​ការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ការ​បោះ​ឆ្នោត​ដែរ។ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន ចុះ​ថ្ងៃ​ទី​១៦…

លោក ស៊ូប៊ែឌី ថ្កោលទោសរដ្ឋាភិបាលប្រើកម្លាំងបង្ក្រាបបាតុករ

image

លោក សុរិយា ស៊ូប៊ែឌី ថ្កោល​ទោស​ម្ដង​ទៀត ចំពោះ​អាជ្ញាធរ​រដ្ឋាភិបាល ដែល​ប្រើប្រាស់​កម្លាំង​ហួស​ហេតុ​បង្ក្រាប​បាតុកម្ម បណ្ដាល​ឱ្យ​បាតុករ ៤​នាក់​ស្លាប់ និង​របួស​ជា​ច្រើន​នាក់ កាល​ពី​ថ្ងៃ​ទី​២ ដើម​ខែ​មករា។ ទន្ទឹម​គ្នា​នឹង​ការ​ថ្កោលទោស​នេះ លោក សុរិយា ស៊ូប៊ែឌី ក៏​ទទូច​ឱ្យ​រដ្ឋាភិបាល​ស៊ើបអង្កេត​ឱ្យ​បាន​ច្បាស់លាស់​លើ​ព្រឹត្តិការណ៍​ បាញ់​ប្រហារ​បាតុករ​នោះ។ លោក សុរិយា ស៊ូប៊ែឌី៖ «ទាក់ទង​នឹង​ការ​ស៊ើប​អង្កេត​នេះ​ដែរ ខ្ញុំ​សុំ​ឱ្យ​ស៊ើប​ឱ្យ​បាន​ម៉ត់ចត់ ដែល​អាច​ជឿ​បាន និង​ហើយ​ការ​ស៊ើបអង្កេត​នេះ និង​ត្រូវ​តែ​ជា​ការ​ស៊ើប​អង្កេត​មួយ​ឯករាជ្យ»។ លោក​ផ្ដល់​អនុសាសន៍​ថា ការ​ស៊ើបអង្កេត​នោះ គឺ​ត្រូវ​ស៊ើប​រក​អ្នក​ចេញ​បញ្ជា និង​អ្នក​អនុវត្ត​បទ​បញ្ជា​ឱ្យ​បាញ់​ប្រហារ​បាតុករ។ ប្រសិន​បើ​មិន​មាន​បញ្ជា​ទេ អ្នក​ដែល​ប្រើ​អាវុធ​បាញ់​ប្រហារ​នោះ ត្រូវ​តែ​បាន​នាំ​ទៅ​តុលាការ​ជំនុំជម្រះ​ទោស។ ការ​ថ្កោលទោស និង​ទទូច​ឱ្យ​មាន​ការ​ស៊ើបអង្កេត​នេះ គឺ​លោក សុរិយា ស៊ូប៊ែឌី ថ្លែង​ប្រាប់​អ្នក​កាសែត​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ មុន​នឹង​បញ្ចប់​ទស្សនកិច្ច​លើក​ទី​១០ របស់​លោក…