ព័ត៌មាននយោបាយ

ជុំវិញការចូលរួមរបស់ប្រជាពលរដ្ឋ នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ

នៅថ្ងៃទី១៤ ខែមករា នេះ សាលាដំបូងរាជធានីភ្នំពេញបានកោះហៅ ប្រធានគណបក្ស សង្រ្គោះជាតិ  លោកសម រង្ស៉ី និងលោកកឹម សុខា និងប្រធានសមាគមន៏គ្រូបង្រៀន ឯករាជ្យ លោករ៉ុង ឈុន ។
ដើម្បីចូលបំភ្លឺនៅតុលាការ ពីបទញុះ ញ៉ុង កម្មករអោយប្រើ ហឹង្សា កាលពីថ្ងែទី ៣ខែមករា នេះ។
ក្នុងករណីនៃការចូលបំភ្លឺតុលាការនេះដែរ គឺមានប្រជាពលរដ្ឋ ចូលរួមគាំទ្រ លោក សម រង្ស៉ី លោកកឹម សុខា និង លោករ៉ុន ឈុន យ៉ាងច្រើន កុះករ ។
ក្នុងការចូលរួមរបស់ប្រជាពលរដ្ឋនេះដែរ គឺមានអ្នកខ្លះ សរសេរ បដា ថា <<ពួកយើងត្រូវការតុលាការយុត្តិធម៌>> ហើយអ្នកខ្លះទៀត លើកបដា ដែលសរសេរថា<<លោកកឹម សុខាគ្មានកំហុស ទេ>>
ទន្ទឹម នឹងនេះដែរ ក៏មានការស្រែក <<ពួកខ្ញុំត្រូវការយុត្តិធម៌ ហ៊ុន សែន អើយ ចុះចេញទៅ!>>។

លោកប្រធាន សម រង្ស៊ី ប្រកាសនឹងធ្វើមហាបាតុកម្មជាថ្មីក្នុងពេលឆាប់ៗខាងមុខ

1012153_479315178857276_1998738536_nប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានប្រកាសថា គណបក្សសង្គ្រោះជាតិនឹងដឹកនំាធ្វើមហាបាតុកម្មអហិង្សាជាថ្មីក្នុងពេលដីខ្លីខាងមុខនេះ ដើម្បីទាមទារឲ្យមានការបោះឆ្នោតឡើងវិញ និង ឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចុះចេញពីតំណែង ។
លោកប្រធានបានប្រកាសបែបនេះ នៅមុខក្រុមសកម្មជននិងអ្នកគំាទ្រនៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ បន្ទាប់ពីចាកចេញពីតុលាការ នៅរសៀលថ្ងៃទី១៤ មករា ២០១៤ ។ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានរបស់ I Love Cambodia Hot News បានឲ្យដឹងនៅប៉ុន្មាននាទីមុននេះដែរថា លោកប្រធាន សម រង្ស៊ី បានបញ្ជក់ថា លោកគ្មានកំហុស ហើយតុលាការគួរតែរកអ្នកដែលបាញ់កម្មករមកផ្តន្ទាទោស ។
សេចក្តីរាយការណ៏បានបន្តទៀតថា នៅពេលនេះកំណាត់ផ្លូវជាតិលេខ២ នៅមុខទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិក្នុងសង្កាត់ចាក់អង្រែលើ កំពុងមានការកកស្ទះចរាចរណ៏ ៕

ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានប្រកាសថា គណបក្សសង្គ្រោះជាតិនឹងដឹកនំាធ្វើមហាបាតុកម្មអហិង្សាជាថ្មីក្នុងពេលដីខ្លីខាងមុខនេះ ដើម្បីទាមទារឲ្យមានការបោះឆ្នោតឡើងវិញ និង ឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចុះចេញពីតំណែង ។
លោកប្រធានបានប្រកាសបែបនេះ នៅមុខក្រុមសកម្មជននិងអ្នកគំាទ្រនៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ បន្ទាប់ពីចាកចេញពីតុលាការ នៅរសៀលថ្ងៃទី១៤ មករា ២០១៤ ។ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានរបស់ I Love Cambodia Hot News បានឲ្យដឹងនៅប៉ុន្មាននាទីមុននេះដែរថា លោកប្រធាន សម រង្ស៊ី បានបញ្ជក់ថា លោកគ្មានកំហុស ហើយតុលាការគួរតែរកអ្នកដែលបាញ់កម្មករមកផ្តន្ទាទោស ។
សេចក្តីរាយការណ៏បានបន្តទៀតថា នៅពេលនេះកំណាត់ផ្លូវជាតិលេខ២ នៅមុខទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិក្នុងសង្កាត់ចាក់អង្រែលើ កំពុងមានការកកស្ទះចរាចរណ៏ ៕

លោកហ៊ុនសែន(ខ្ញុំជានាយករដ្ឋមន្ត្រីសម្រាប់កម្ពុជា មិនមែនសម្រាប់គណបក្សប្រជាជនកម្ពុជាទេ)

index

លោក ហ៊ុន សែន នៅ​ថ្ងៃ​អង្គារ​នេះ ថ្លែង​នៅ​ចំពោះ​មុខ​នាយក​រដ្ឋមន្ត្រី​វៀតណាម និង​ម្ចាស់ឆ្នោត​ថា លោក​ប្តេជ្ញា​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ក្នុង​អាណត្តិ​​ទី​៥​នេះ ប្រកបដោយ​ការទទួលខុសត្រូវ ចំពោះមុខ​ម្ចាស់ឆ្នោត ដោយសារ​លោក​ជា​នាយករដ្ឋមន្ត្រី​សម្រាប់​កម្ពុជា មិនមែន​សម្រាប់​​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​។​ ​ក្នុង​ពិធីបើកការដ្ឋាន​គម្រោង​សាងសង់​ស្ពាន​ជ្រៃ​ធំ​-​ឡុង​ប៊ិញ ក្នុង​ស្រុក​កោះធំ ខេត្ត​កណ្តាល ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ លោកនាយក​រដ្ឋមន្ត្រី  មានប្រសាសន៍ថា លោក​នឹង​មិន​ចុះចេញ​ពី​តំណែង​ទេ  ដោយសារ​វា​ខុស​ពី​រដ្ឋធម្មនុញ្ញ​។ លោក​បន្តថា លោក​​ត្រូវបាន​បោះឆ្នោត ដោយ​ត្រឹមត្រូវ ហើយ​លោក​ជា​នាយក​រដ្ឋមន្ត្រី​របស់​ព្រះរាជាណាចក្រ​កម្ពុជា មិនមែន​សម្រាប់​សមាជិក​សមា​ជិកា​​​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​។ ​លោកនាយក​រដ្ឋមន្ត្រី ឲ្យដឹងទៀតថា លោក​នឹង​បន្ត​តំណែង​ជា​នាយករដ្ឋមន្ត្រី ប្រកបដោយ​ការទទួលខុសត្រូវ​។​ ​កន្លង​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​បាតុកម្ម​ជា​បន្ត​បន្ទាប់ ដោយ​ទាមទារ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញ​ពី​តំណែង និង​ទាមទារ​ឲ្យមាន​ការបោះឆ្នោត​ឡើងវិញ​៕

ជុំវិញរឿងចូលបំភ្លឺនៅតុលាការ ពីបទ ញុះញ៉ុង អោយមានហឹង្សាកើតឡើង៖

1532013_649443105112426_540637574_n

នៅថ្ងៃ ទី ១៤ ខែមករាឆ្នាំ២០១៤ សាលារាជធានីភ្នំពេញ បានកោះហៅ លោកសមរង្ស៉ី លោកគឹម សុខា និងលោក រ៉ុង ឈុន ចូលទៅបំភ្លឺពីបទ ញុះញ៉ុង អោយ កម្មករប្រើហឹង្សា ចាប់ពីថ្ងៃទី៣ ខែមករា នេះ។ ក្នុងដំនើរអ្នកទាំងបីទៅកាន់សាលារាជធានី នេះ មានប្រជាពលរដ្ឋបានចូលរួមប្រហែលជាង១ម៉ឺននាក់ លោករ៉ុងឈុន គឺបានចូលទៅបន្ទប់ សាវនាការ មុនគេ ដោយចេញមកវិញនៅម៉ោង៩:៣០នាទី លោកកឺម សុខា ចេញពីបន្ទប់សាវនាការនៅម៉ោង ១១:៣០ នាទី ។ ចំនែកឯលោកសម រង្ស៉ី ចូលបន្ទប់សាវនាការ នៅ ម៉ោង ១១:៣០នាទី ជុំវិញរឿងនេះដែរមិនទាន់ដឹងថា…

ពួក​យើង​ត្រូវការ​តុលាការ​ឯករាជ្យ

1503446_613499452056538_1611301988_n

ប្រជាជន​មកពី​តាម​បណ្តា​ខេត្ត និង​នៅ​រាជធានី​ភ្នំពេញ​ប្រមាណ​១​ម៉ឺន​នាក់​បាន​ប្រមូលផ្តុំ​នៅ​មុខ​ សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ដើម្បី​រង់ចាំ​ស្តាប់​លទ្ធផល​នៃ​ការចូ​ល​​បំភ្លឺ​របស់​លោក សម រង្ស៊ី លោក កឹម សុខា និង​លោក រ៉ុង ឈុន​។​ ​ប្រជាជន​មកពី​តាម​បណ្តា​ខេត្ត និង​នៅ​រាជធានី​ភ្នំពេញ​បាន​ប្រមូលផ្តុំ​កកកុញ​នៅមុខ​សាលាដំបូង​រាជធានី​ ភ្នំពេញ​ចាប់ពី​ចំណុច​ស្តុប​អាងទឹក​ដល់​ស្តុប​នាង​គង់​ហ៊ីង ដែល​ចាប់ពី​ម៉ោង​៩​ព្រឹក​។ ឡាន ឬ​ម៉ូតូ​មិន​អាច​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ទីនោះ​បាន​ទេ​។ ​ប្រជាជន​ដែល​ប្រមូលផ្តុំ​នោះ បាន​លើក​បដា សរសេរថា អក្ស​រថា លោក សម រង្ស៊ី លោក កឹម សុខា និង លោក រ៉ុង ឈុន មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​កាន់​របស់​តុលាការ​ទេ ហើយក៏​មាន​បដា​ខ្លះ​សរសេរថា«ពួក​យើង​ត្រូវការ​តុលាការ​ឯករាជ្យ»​។