សកម្មភាពយុវជន

សូមណែនាំពិធីកររបស់ www.cambodiavoice.com ម្នាក់ គឺកញ្ញា តី

1549447_612749568774214_1080550631_n

កញ្ញា តី គឺជាយុវនារី ម្នាក់ដែលក្លាហាន មានឆន្ទៈស្នេហាជាតិ និងស្រលាញ់ប្រជាពលរដ្ឋខ្មែរ ដូចជាមនុស្សនៅក្នុងក្រុមគ្រួសាររបស់នាង។ តី តែងតែចូលរួមក្នុងសកម្មភាពមនុស្សធម៌ជាមួយយើងខ្ញុំ ដោយមិនគិតពីការនឿយហត់ មិនមានការត្បូញត្អែ និងមិនដែលទាមទារប្រាក់កំរៃ។ តី ជាតារា លែងទឹកភ្នែកម្នាក់ ដែលងាយស្រក់បំផុត នៅពេលដែលបានឃើញប្រជាពលរដ្ឋខ្មែរត្រូវរងគ្រោះគ្រប់បែបយ៉ាង។ កញ្ញា តី នឹងត្រូវធ្វើជាពិធីករទូរទស្សន៌អនឡាញរបស់គេហទំព័រ www.cambodiavoice.com ឫ www.cambodiavoice.org នៅពេលដែលបន្ទប់ផ្សាយរបស់យើងខ្ញុំ ធ្វើរួចរាល់។ សូមប្រិយមិត្តរងចាំមើលថា តើកញ្ញា តី ពូកែវោហាស័ព្ទ ដែលអាចអន្ទូងអារម្មណ៌ប្រិយមិត្តអោយស្តាប់ និងទទួលយកបានកំរិតណា! យើងខ្ញុំស្វាគមន៌ ទទួលយកនូវមតិរិះគន់ក្នុងន័យស្ថាបនា ពីសំណាក់ប្រិយមិត្ត ! សូមអរគុណ។  

មូលនិធិរបស់ទំព័រ I Love Cambodia Hot News

1600056_394462177356737_50946915_n

មូលនិធិ​របស់ទំព័រ I Love Cambodia Hot News សូមអរព្រះគុណដល់ព្រះសង្ឃ ខ្មែរ ដែលសិក្សានៅប្រទេសថៃ បានចូលរួមឧបត្ថម្ភគាំទ្រដល់មូលនិធិ I Love Cambodia Hot News ដែលមានទឹកប្រាក់ចំនួន ១០៥៦ ដុល្លា ជួនដល់បងប្អូនខ្មែរ ដែលរងគ្រោះដោយសារការបង្ក្រាបដោយអាជ្ញាធរ កាលពីថ្ងែពី៣ខែមករា ពេលកន្លងមក ដែលពេលនេះពួកគាត់កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ ព្រះកុសុមះនិងមន្ទីរពេទ្យ រុស្ស៉ី ។ ក្រុមការងារសូមអរព្រះគុណ ដល់ព្រះសង្ឃខ្មែរដែលសិក្សានៅប្រទេសថៃ មានសុខភាពល្អនិងជោគជ័យក្នុងការសិក្សា ។

សកម្មភាព ក្រុមការងារមនុស្សធម៌របស់ ទំព័រI Love Cambodia Hot News

នៅថ្ងែ ទី ១៥ ខែ មករា ឆ្នាំ ២០១៤ នេះ ក្រុមការងារ មនុស្សធម៌ របស់ ទំព័រ I Love Cambodia Hot News
បានពាំនាំ នូវជំនួយ របស់ សប្បុរសជន ខ្មែរ រស់នៅក្នុងនិងក្រៅប្រទេស ដែលបានផ្តល់ទៅអោយ បងប្អូន ខ្មែរ ដែលរងគ្រោះ ដោយការបង្រ្កាបដោយ ហឹង្សា របស់ អាជ្ញាធរប្រដាប់អាវុធ កាលពីថ្ងែទី៣
ខែ មករា ឆ្នាំ ២០១៤ នៅ ផ្លូវ វេងស្រេង ជំនួយទាំងនេះគឺបានផ្តល់ទៅដល់បងប្អូន រងគ្រោះ ដែលកំពុងសំរាក ព្យាបាលនៅមន្ទីរពេទ្យ ព្រះ កុសុមៈ និង មន្ទីរ ពេទ្យ រុស្ស៉ី ។
ហេតុដូចនេះហើយ ក្រុមការងារ មនុស្សធម៌ទំព័រ I Love Cambodia Hot News
សូម ថ្លែងអំណរអរគុណ យ៉ាងខ្លាំង ចំពោះបងប្អូន ខ្មែរ ទាំងក្នុងនិងក្រៅប្រទេស ទាំងអស់
ដែលតែងតែ ឧបត្ថម្ភ គាំទ្រ ដល់ការងារ មនុស្ស ធម៌ នេះ ។
សូមជួនពរ ដល់បងប្អូនខ្មែរ ទាំងអស់ អោយមានសុខភាព ល្អ និង សេចក្តីសុខ សុភមង្គលគ្រប់ក្រុមគ្រួសារ។

សកម្មភាពផ្តល់ជំនួយជួនដល់បងប្អូន បុរីកីឡា ចំនួន៥០គ្រួសារ

សកម្មភាពក្រុមការងារ I Love Cambodia Hot News ចុះផ្ដល់ជំនួយជួនដល់បងប្អូនអ្នកបុរីកីឡា ដែលពួកគាត់ត្រូវបានគេប្លន់លំនៅដ្ឋាន ហើយដឹកមកទៅបោះបង់ចោលនៅភ្នំបាត ស្រុកពញ្ញាឭ
ខេត្តកណ្តាលចំនួន ៥០គ្រួសារ ជំនួយទាំងនេះ មានដូចជា អង្គរ ១០បេ ទឹកត្រី ១០យួន មី១០ កេស និង
លុយចំនួន ១២៥ដុល្លា នៅថ្ងែទី១១ ខែ មករា ឆ្នាំ ២០១៤ ។
ដោយសារតែហេតុដែលបានឃើញទុក្ខលំបាកបែបនេះហើយទើបក្រុមការងារមនុស្សធម៌របស់យើងបាននាំយកនូវ
ជំនួយបន្តិចបន្តួចជួនពួកគាត់ដើម្បីសំរួលដល់ជីវភាពរបស់ពួកគាត់។
សូមគោរពជួនពរដល់បងប្អូនទាំងក្នុងនិងក្រៅប្រទេសដែលតែតែងផ្តល់នូវជំនួយតាមរយះ ក្រុមការងារ
I Love Cambodia Hot News សូមអោយបងប្អូនទាំងអស់មានសុខភាពល្អ ។

សកម្មភាពចុះផ្តល់ជំនួយដល់កម្មកររងគ្រោះដោយការតវ៉ាទាមទាប្រាក់ខែ១៦០ដុល្លា

សកម្មភាពចុះផ្តល់ជំនួយមនុស្សធម៌របស់ក្រុមការងារទំព័រ I Love Cambodia Hot News
ជួនដល់បងប្អូនបាតុករដែលពួកគាត់រងរបួសក្នុងការបង្ក្រាប ដោយកងកំលាំងប្រដាប់ អាវុធ
របស់រាជរដ្ឋាភិបាល នៅ ថ្ងៃ ទី០៣ ខែ មករា ឆ្នាំ ២០១៤ នៅមន្ទីរពេទ្យរុស្ស៊ី
ក្នុងនោះមានអ្នករបួស ចំនួន ២៦នាក់ របួស ធ្ងន់ ចំនួន ៥នាក់ របួស ស្រាល ២១នាក់។
ជំនួយសប្បុរសធម៌នោះបានមកពីបងប្អូនខ្មែរទាំងក្នុងនិងក្រៅប្រទេស
យើងខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូន យ៉ាងខ្លាំង សូមអោយបងប្អូនសប្បុរសជនទាំងអស់
ដែលបានឧបត្ថម្ភដល់បងប្អូនបាតុករសូមអោយជួបតែសេចក្តីសុខចំរើនជារៀងដ៏រាប។