ជុំវិញការចូលរួមរបស់ប្រជាពលរដ្ឋ នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ

នៅថ្ងៃទី១៤ ខែមករា នេះ សាលាដំបូងរាជធានីភ្នំពេញបានកោះហៅ ប្រធានគណបក្ស សង្រ្គោះជាតិ  លោកសម រង្ស៉ី និងលោកកឹម សុខា និងប្រធានសមាគមន៏គ្រូបង្រៀន ឯករាជ្យ លោករ៉ុង ឈុន ។
ដើម្បីចូលបំភ្លឺនៅតុលាការ ពីបទញុះ ញ៉ុង កម្មករអោយប្រើ ហឹង្សា កាលពីថ្ងែទី ៣ខែមករា នេះ។
ក្នុងករណីនៃការចូលបំភ្លឺតុលាការនេះដែរ គឺមានប្រជាពលរដ្ឋ ចូលរួមគាំទ្រ លោក សម រង្ស៉ី លោកកឹម សុខា និង លោករ៉ុន ឈុន យ៉ាងច្រើន កុះករ ។
ក្នុងការចូលរួមរបស់ប្រជាពលរដ្ឋនេះដែរ គឺមានអ្នកខ្លះ សរសេរ បដា ថា <<ពួកយើងត្រូវការតុលាការយុត្តិធម៌>> ហើយអ្នកខ្លះទៀត លើកបដា ដែលសរសេរថា<<លោកកឹម សុខាគ្មានកំហុស ទេ>>
ទន្ទឹម នឹងនេះដែរ ក៏មានការស្រែក <<ពួកខ្ញុំត្រូវការយុត្តិធម៌ ហ៊ុន សែន អើយ ចុះចេញទៅ!>>។