លោកហ៊ុន សែនអនុញ្ញាតឱ្យ​ លោកសុរិយា ប្រាសាទស៊ូប៊ែរឌី ចូលជួបសម្ដែង ការគួរសម និងពិភាក្សាការងារ

CH-00385

ភ្នំពេញ ៖ លោក ហ៊ុន សែន នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤ នេះ បានអនុញ្ញាតឱ្យលោកសុរិយា ប្រាសាទ ស៊ូប៊ែរឌី អ្នករាយការណ៍ពិសេសរបស់អង្គការ សហប្រជាជាតិ ទទួលផ្នែកសិទ្ធិមនុស្សនៅ កម្ពុជា ចូលជួបសម្ដែងការគួរសមនិងពិភាក្សា ការងារ នៅវិមានសន្ដិ ភាព ក្នុងដំណើរទស្សន កិច្ចជាផ្លូវការរបស់លោកនៅកម្ពុជា រយៈពេល មួយសបា្ដហ៍  ។

ចាប់តាំងពីវេលាម៉ោង៩ព្រឹក រហូតដល់ ម៉ោង១០និង៤០នាទី ព្រឹកថ្ងៃដដែលនេះ ការ ពិភាក្សា ការងារ រវាងលោក ហ៊ុន សែន និងលោកស៊ូប៊ែរឌី មិនទាន់បញ្ចប់នៅឡើយ ។

អ្នកវិភាគនយោបាយមួយរូប បានមើលឃើញថា ការជួបគ្នារវាងលោកហ៊ុន សែន និងលោក ស៊ូយ៉ា នៅពេលនេះ ជាសញ្ញាវិជ្ជមានមួយ សម្រាប់វិស័យ នយោបាយ និងបញ្ហា សិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយសារតែកាលពីពេលកន្លងទៅ លោកហ៊ុន សែន បាន ប្រកាសមិនទទួលជួប ជាមួយមន្រ្តីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិរូបនេះកាលពីពេលកន្លងមក៕