សូមណែនាំពិធីកររបស់ www.cambodiavoice.com ម្នាក់ គឺកញ្ញា តី

1549447_612749568774214_1080550631_n

កញ្ញា តី គឺជាយុវនារី ម្នាក់ដែលក្លាហាន មានឆន្ទៈស្នេហាជាតិ និងស្រលាញ់ប្រជាពលរដ្ឋខ្មែរ ដូចជាមនុស្សនៅក្នុងក្រុមគ្រួសាររបស់នាង។
តី តែងតែចូលរួមក្នុងសកម្មភាពមនុស្សធម៌ជាមួយយើងខ្ញុំ ដោយមិនគិតពីការនឿយហត់ មិនមានការត្បូញត្អែ និងមិនដែលទាមទារប្រាក់កំរៃ។
តី ជាតារា លែងទឹកភ្នែកម្នាក់ ដែលងាយស្រក់បំផុត នៅពេលដែលបានឃើញប្រជាពលរដ្ឋខ្មែរត្រូវរងគ្រោះគ្រប់បែបយ៉ាង។
កញ្ញា តី នឹងត្រូវធ្វើជាពិធីករទូរទស្សន៌អនឡាញរបស់គេហទំព័រ www.cambodiavoice.com ឫ www.cambodiavoice.org នៅពេលដែលបន្ទប់ផ្សាយរបស់យើងខ្ញុំ ធ្វើរួចរាល់។
សូមប្រិយមិត្តរងចាំមើលថា តើកញ្ញា តី ពូកែវោហាស័ព្ទ ដែលអាចអន្ទូងអារម្មណ៌ប្រិយមិត្តអោយស្តាប់ និងទទួលយកបានកំរិតណា!
យើងខ្ញុំស្វាគមន៌ ទទួលយកនូវមតិរិះគន់ក្នុងន័យស្ថាបនា ពីសំណាក់ប្រិយមិត្ត ! សូមអរគុណ។