មេព្រៃចុះបង្ក្រាបទីតាំងស្តុកឈើប្រណិតក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ប៉ះចំខ្សែមន្ត្រីធំបានត្រឹមធ្វើកំណត់ហេតុ 15-1-2014 សៀមរាប

1506649_714302375269054_1764220621_n

ទីតាំងស្តុកឈើប្រណិតរាប់រយម៉ែត្រគួបនៅក្នុងសណ្ឋាគារអង្គរអេរ៉ាតាមផ្លូវជាតិលេខ៦ស្ថិតនៅភូមិខ្នារសង្កាត់ជ្រាវក្រុងសៀមរាបត្រូវបានអស់ល័ក្ខដោយសារកម្លាំងចម្រុះរបស់មេព្រៃខាងជើងបឹងទន្លេសាបមានអធិការខណ្ឌផ្នែកសង្កាត់ដែលដឹកនាំបញ្ជាផ្ទាល់ដោយលោកសំរិទ្ធសាខុនព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាបចុះបង្ក្រាបនៅរសៀលថ្ងៃទី១៤ខែមករាឆ្នាំ២០១៤។ ក្រុមអ្នកកាសែតជាច្រើនដែលជាអ្នកយកព័ត៌មានចម្រុះមិនត្រូវបានសន្តិសុខអនុញ្ញតឲ្យចូលទៅយកព័ត៌មាននៅក្នុងហេតុការណ៍ដែលមេព្រៃចុះបង្ក្រាបនូវឈើប្រណិតនោះឡើយដោយអះអាងថាម្ចាស់សណ្ឋាគារមិនឲ្យចូល។ ក្រុមមន្ត្រីរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាបបាននិយាយថាប្រតិបត្តិការចុះឆែកឆេរនៅក្នុងសណ្ឋាគារ រលំដាប់ផ្កាយ៥នេះគឺបានត្រឹមតែធ្វើកំណត់ឲ្យម្ចាស់សណ្ឋាគាររក្សាទុកតែប៉ុណ្ណោះមិនបានដឹកឈើទាំងនោះយកទៅកន្លែងមេព្រៃនោះឡើយ។ មន្ត្រីរដ្ឋបាលព្រៃឈើបានបន្ថែមថាកម្លាំងចុះបង្ក្រាបនេះដឹកនាំដោយតំណាងអយរការអមសាលាដំបូងខេត្តសៀមរាបមិនមានមន្ត្រីប្រដាប់មួយណាត្រូវបានចូលរួមនោះទេមានតែមេព្រៃតែប៉ុណ្ណោះ។ យោងតាមមន្ត្រីម្នាក់នៅសង្កាត់រដ្ឋបាលព្រៃឈើបាគងដែលបានបដិសេធមិនប្រាប់ឈ្មោះរបស់ខ្លួនដោយសារលោកមិនត្រូវបានគេអនុញ្ញាតឲ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននោះបានឲ្យដឹងថានៅក្នុងការឆែកឆេរនេះគឺរកឃើញនូវគំនរឈើប្រណិតរាប់រយម៉ែត្រគួបឯនោះប៉ុន្តែមិនបានធ្វើកំណត់ហេតុនូវចំនួនឈើទាំងអស់នោះឡើយដោយបានធ្វើត្រឹមតែប្រម៉ាណចំនួន១៥មែត្រគួបទេ។ មន្ត្រីដដែលបញ្ជាក់ថាឈើប្រណិត១៥ម៉ែត្រគួបដែលធ្វើកំណត់ហេតុនោះប្រភេទសុក្រំនិងត្រសេកហើយមិនបានធ្វើការដឹកយកទៅរក្សាទុកនៅកន្លែងច្បាប់នោះឡើយដោយឲ្យម្ចាស់សណ្ឋាគារជាអ្នកមើលការខុសត្រូវនៅក្នុងនោះសណ្ឋាគារតែម្ដង។ ប្រភពពីមន្ត្រីនៅក្នុងហេតុការណ៍បានបង្ហើបថាម្ចាស់សណ្ឋាគារនិងឈើមានឈ្មោះលីស៊ីណាភេទប្រុសមិនដឹងថាគាត់ធ្វើការនៅស្ថាប័នណាទេតែគ្រាន់ដឹងថាធ្វើការថ្នាក់ធំហើយជិៈរថយន្តសេរីទំនើបពាក់ផ្លាកលេខរដ្ឋ។ សមត្ថកិច្ចមួយរូបដែលបានចុះបង្ក្រាបដែរនោះបាននិយាយក្នុងល័ក្ខខណ្ឌសូមមិនបញ្ចេញឈ្មោះថានៅក្នុងសណ្ឋគារអង្គអេរ៉ានេះមានកន្លែងឡចំហុយឈើដ៍ធំមួយដែលថៅកែបានប្រមូលទិញឈើពីឈ្មួញខុសច្បាប់មកធ្វើការឡចំហុយហើយធ្វើការដឹកដោយរថយន្តកុងតឺន័រចេញទៅក្រៅប្រទេស។ លោកលីស៊ីណា ម្ចាស់សណ្ឋាគារនិងឈើ បានឆ្លើយតាមទូរស័ព្ទថាច្រឡំលេខទូរស័ព្ទគាត់នៅភ្នំពេញទេបើទោះបីជាប្រភពជិតស្និតបាននិយាយថាលេខទូរស័ព្ទនោះជារបស់គាត់យ៉ាងណាក្ដី។ លោកសំរិទ្ធសាខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាបបានប្រាប់ថាករណីនេះគាត់មិនបានដឹងទេរឿងឈើត្រូវយកទៅណានោះព្រោះជាកិច្ចការមេព្រៃដូច្នោះសូមសួរទៅខាងមេព្រៃលោកគ្រាន់តែចូលរួមតំណាងស្ថាប័នច្បាប់តែប៉ុណ្ណោះ។ ចំណែកមេព្រៃជាច្រើនបានឆ្លើយដាក់គ្នារទៅវិញទៅមកមិនហ៊ាននិយាយទទួលខុសត្រូវចំពោះវិធានការបែបណារឿងគំនរឈើប្រណិតរាប់រយម៉ែត្រគួបមិនរឹបអូសទាំងអស់បានត្រឹមតែ១៥ម៉ែត្រគួបហើយរក្សាទុកនៅក្នុងសណ្ឋាគារនោះទៀត។

1011404_714302368602388_110630313_n