សាលា​ក្រុង​ភ្នំពេញ​ហាម​ការ​ហែ​ក្បួន​អំឡុង​ពេល​ចូល​ឆ្នាំ​ចិន

24E2A16B-FB30-4120-81B0-FB239E1780B3_mw1024_n_s

ក្នុង​ឱកាស​បុណ្យ​ទាំង ៤​ថ្ងៃ​នោះ សាលា​រាជធានី​ភ្នំពេញ បាន​ដាក់​បម្រាម​ដាច់​ខាត​មួយ​ចំនួន ដូច​ជា មិន​ឲ្យ​មាន​ការ​ហែ​ក្បួន​ផ្សេងៗ​ទាំង​បែប​សាសនា ឬ​ប្រពៃណី ដែល​គ្មាន​ការ​អនុញ្ញាត ហាម​មិន​ឲ្យ​ដុត​ផាវ កាំជ្រួច ឬ​ឧបករណ៍​គ្រប់​ប្រភេទ ដែល​ធ្វើ​ឲ្យ​មាន​សំឡេង​ផ្ទុះ និង​មិន​ឲ្យ​នាំ​ចូល និង​លក់​ឧបករណ៍​ទាំង​នេះ ព្រម​ទាំង​ហាម​មិន​ឲ្យ​លេង​ល្បែង​ស៊ី​សង​ជា​ដាច់​ខាត និង​មាន​ការ​ណែនាំ​លើ​ចំណុច​ពាក់ព័ន្ធ​នឹង​កិច្ចការ​សន្តិសុខ​មួយ​ចំនួន​ ផ្សេង​ទៀត។

សេចក្តី​ណែនាំ​ដដែល បាន​បញ្ជាក់​ថា ជន​ណា​ល្មើស​នឹង​បម្រាម​ទាំង​នោះ ត្រូវ​ទទួល​ទោស​ទៅ​តាម​ច្បាប់៕