សកម្មភាព ក្រុមការងារមនុស្សធម៌របស់មូលនិធិ I Love Cambodia Hot News នៅកោះអរិយក្សត្រ

នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៤ ក្រុមការងារមនុស្សធម៌របស់មូលនិធិ I Love Cambodia Hot news បានចុះទៅសួរសុខទុក្ខ  និងនាំយកថវិការចំនួន ៣១០ ដុល្លារ ដែលជាចំណែកមួយ នៃថវិការរបស់ព្រះសង្ឈខ្មែរ ដែលកំពុងបន្តការសិក្សានៅប្រទេសថៃ ហើយនិងថវិការចំនួន ៥០ ដុល្លារ ទៀត ជាជំនួយរបស់បងប្អូនខ្មែរនៅទីក្រុងបារីស ប្រទេសបារាំង តាមរយៈ Facebook page Khmer Paris ជូនដល់ប្អូនស្រីជាកម្មការីរោងចក្រកាត់ដេរ ដែលទទួលរងរបួសយ៉ាងទម្ងន់ នៅត្រង់សាច់ដុំដៃខាងឆ្វេង។
ពេលនេះ ប្អូនស្រីបានចាកចេញពីមន្ទីរពេទ្យ និងសំរាកព្យាបាលនៅគេហដ្ឋាន ដោយជួលពេទ្យឈ្នួលមកមើលជារៀងរាល់ថ្ងៃ។
សូមទស្សនាវីដេអូនៃសកម្មភាពទាំងនេះ រួមទាំងការសំណេះសំណាលជាមួយប្អូនស្រី និងក្រុមគ្រួសារ ពីសំណាក់ក្រុមការងារយើងខ្ញុំ។ សូមអរគុណ និងអរព្រះគុណ !