អ្នកជំងឺ នៅមន្ទីរពេទ្យរុស្សី ថាពេទ្យដេញចេញពីមន្ទីរពេទ្យ គឺជាការយល់ច្រលំ

64150_481588285296632_1052355260_n

ប្រភពព័ត៏មានបានអោយដឹងថា កាលពីម្សិល មិញនិងថ្ងែ ១៩ ខែមករានេះ អ្នកជំងឺ​ដែលរងរបួសធ្ងន់ធ្ងរ ដោយសារការបង្រ្កាបរបស់កងប្រដាប់អាវុធ នៅផ្លួវវេងស្រែង ចោទលើគ្រូ ពេទ្យ និងសន្តិសុខ ថាបានដេញគាត់ចេញពីមន្ទីរពេទ្យនោះគឺជាយល់ច្រលំទេ ។

ព័ត៏មានដែលបញ្ជាក់តាមរយៈ បងស្រីពៅ ដែលជានៅថែអ្នកជំងឺនៅមន្ទីរពេទ្យ រុស្ស៊ី បានប្រាប់មក សំឡេងកម្ពុជា(CVN) បានអោយដឹងថា<< សន្តិសុខនៅទីនោះពិតជាបានដេញ ចេញមែន តែគាត់ប្រកែកមិនចេញ ហើយគាត់បាន ប្រាប់ការដេញរបស់សន្តិសុខ នៅទីនោះ ព្រោះដោយសារតែឃើញ ថា អ្នកជំងឺដែលរងរបួសធ្ងន់ភាគច្រើន ចេញក្រៅបន្ទប់ ជាច្រើន ដោយសារខ្លាច គេមើលមកមន្ទីរពេទ្យ ថា ពេទ្យនៅទីនោះមិនមើលថែរក្សា អ្នកជំងឺ និងចង់អោយរក្សានូវសណ្តាប់ធ្នាប់របស់មន្ទីរពេទ្យផងដែរ >>

បងស្រីក៏បានបន្ត ប្រាប់មក (CVN)ទៀតថា <<គ្រាន់តែពេទ្យនៅមន្ទីរពេទ្យរុស្ស៊ី ហាមឃាត់ ដល់អ្នកផ្តល់ជំនួយមិនអោយថតអ្នកជំងឺ លក្ខណះជាVideo អីទេ បញ្ហាដែលហាមអ្នកមកផ្តល់ជំនួយមិនអោយថតនេះដែរ

គាត់បានសុំបញ្ចាក់ដល់ពេទ្យ ដែរតែ គ្រូពេទ្យមិនធ្វើសេចក្តីអធិប្បាយទេ ពាក់ព័ន្ធនិងបញ្ហានេះ>>។