សុខ ឈុនអឿន ប្រធានស្តីទីសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវបានចាប់ខ្លួន

1502808_673966809330510_436269175_o

នៅរសៀលថ្ងៃ ទី១៩ ខែមករា នេះ មានកងកម្លាំងប្រដាប់ដោយដំបង បានមកបំបែកក្រុម សង្គមស៊ីវិលរួមទាំងអ្នកកាសែតដែលប្រមូលផ្តុំគ្នានៅមុខវត្ត ឧណ្ណាលោមហើយបម្រុងនិងទៅធ្វើពិធីបួងសួងនៅមុខព្រះអង្គដងកើ។ការបួងសួង របស់សង្គមស៊ីវិល គឺ បានធ្វើការបួងសួង សុំសេចក្តីសុខ និង សូមអោយ​ព្រះអង្គ ជួយបន្ទន់ចិត្តរាជរដ្ឋាភិបាល ដើម្បីអោយ ដោះលែង អ្នក ជាប់ទោស ទាំង២៣ រូប

ការចាប់ លោក សុខ ឈុនអឿន នេះ ដែរ គេមិនទាន់ដឹងថា មានមូលហេតុអ្វីនៅ ឡើង ទេ ។ចំពោះហេតុការនេះប្រពន្ធ លោកវ៉ន់ ពៅ អ្នកស្រី​ ប្រាក់​​ សុវណ្ណរី  គាត់បាននិយាយថា<<< សង្គមនេះហេតុអ្វីក៏អយុត្តិធម៌ម្លេះ គ្រាន់តែ ធ្វើការបួងសួង សុំសេក្តីសុខ ដល់ប្តីនិងសុំអោយគេដោះលែងប្តី របស់គាត់ ហើយគាត់គ្រាន់តែជាសកម្មជន ការពារសិទ្ធិមនុស្សទេ ហេតុអីបានជារាជរដ្ឋាភិបាលចាប់ខ្លួន គាត់ដែរ>>>

សង្គមស៊ីវិលក៏បានលើកឡើងថា <<ប្រជាធិបតេយ្យនៅប្រទេសកម្ពុជាកំពុងតែដើរថយក្រោយ>>។

ជុំវិញរឿងនេះដែរនៃការបង្ក្រាប របស់កងកំលាំង កងកំលាំង នេះ មានស្លៀកពាក់អាវ​សន្តិសុខ និងពាក់មួកសុវត្តិភាព បានទៅបង្រ្កាប អ្នកដែលជួបជុំគ្នាចាប់ពីរ ១០ ឡើងទៅ តាមច្បាប់របស់សាសារាជធានីភ្នំពេញ ក្រុម សន្តិសុខ ទាំងអស់ បានអោយដឹងថានេះជាបញ្ចារ គាត់ធ្វើតាមបញ្ចារ។

ក្រុម ពាក់មួកសុវត្តិភាព នេះដ៏ដែល ក៏បានបង្រ្កាប ការជួបជុំគ្នានៅទីលានរបស់គណបក្ស សង្រ្គោះជាតិ  កាលពីថ្ងែទី៤ ខែមករាដែរ។

ហើយក្រុម នេះដែរក៏បានបង្ហាញខ្លួន កាលពីតុលាការ កោះហៅ លោកសម រង្ស៊ី និង លោក​កឹម សុខា ប្រធាន បក្ស សង្រ្គោះជាតិ និង លោក រ៉ុង ឈុន ប្រធានសមាគម៌គ្រូបង្រៀនឯករាជ្យកម្ពុជាកាលពីថ្ងៃ ទី ១៤​ខែមករា នៅមុខ សាលារាជធានីភ្នំពេញ ដែលមានប្រជាពលរដ្ឋ ប្រហែលជាង ១ម៉ឺន នាក់ ដែលមកគាំទ្រ មិនអោយ​សាលាដំបូង រាជធានីភ្នំពេញ ដាក់ ទោលលោក សម​ រង្ស៊ី លោកកឹម សុខា និង លោក រ៉ុង ឈុន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយនៅ ថ្ងៃទី១៩ មករានេះ ក្រុម សន្តិសុខ ដែល ប្រដាប់ដោយដំបងនេះបានបំបែក ក្រុម សង្គម ស៊ីវិល និង អ្នកកាសែត ជាថ្មីទៀត នៅ ខាងមុខវត្ត ឧណ្ណាលោម ដែលគ្រាន់តែ សង្គម ស៊ីវិល បានមកបួងសួង អោយ រាជរដ្ឋាភិបាល បន្ទន់ចិត្ត ព្រមដោះលែងអ្នកទោសទាំង ២៣​រូប ដែលជាប់ឃុំនៅ ត្រពាំងថ្លុង ខេត្ត កំពង់ចាម  ។