ក្រុម ប្រឹក្សាឃ្លាំមើលកម្ពុជាធ្វើការថ្កោលទោសទៅលើអាជ្ញាធរក្រុង ភ្នំពេញ

8196_539608359468605_255269783_n

ក្រុម ប្រឹក្សាឃ្លាំមើលកម្ពុជា នៅថ្ងៃទី ២០ខែមករា ឆ្នាំ ២០១៤​នេះដែរ បានចេញលិខិតថ្កោលទោស យ៉ាងដាច់អហង្ការចំពោះទង្វើរបស់​អាជ្ញាធរក្រុង ភ្នំពេញដែលបានចាប់ខ្លួន សុខ ឈុនអឿន ប្រធានស្តីទីសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅពេលដែលមានការជួបជុំគ្នាធ្វើការបួងសួង នៅខាងមុខ ព្រះអង្គ ដងកើ ។ដែលមានសង្គមស៊ីវិលប្រជាពលរដ្ឋនិងអ្នកកាសែតមួយចំនួនត្រូវបានបំបែកមិនអោយមានការជួបជុំប្រមួលផ្តុំគ្នានោះទេ។នៅពេលនោះដែរលោក សុខ សំអឿង ត្រូវបានចាប់ខ្លួន ដោយមិនមែនទោស កំហុសអ្វី។ជុំវិញរឿងនេះអង្គការ សង្គមស៊ីវិល បានលើកឡើងថា<< ប្រជាធិបតេយ្យនៅកម្ពុជា កំពុងតែដើរថយក្រោយ>>។ចំពោះការចាប់ខ្លួន លោក សុខ ឈុនអឿន អាជ្ញាធរក្រុងភ្នំពេញ ពុំបានបង្ហាញដីការដល់សាមីខ្លួន តាមនិតិវិធីច្បាប់។ លោកសុខ ឈុនអឿន គ្រាន់តែចូលរួមក្នុងពិធីបួងសួងសុំឲ្យមានការដោះលែងលោក វ៉ន ពៅ រួមទាំងសកម្មជនសហជីព និងកម្មករ ដែលអាជ្ញារធរ បានចាប់ខ្លួនកាលពីទី ០២ និងនៅ០៣ ខែមករា ឆ្នាំ​២០១៤​គឺជារឿងអយុត្តិធម៌ណាស់ចំពោះ លោកសុខ ឈុនអឿន ដែលគ្មាន កំហុស ។ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ចាត់ទុកថាទង្វើរបស់អាជ្ញារធរក្រុងភ្នំពេញ បានកំពុង រំលោភច្បាប់និងសិទ្ធមនុស្សយ៉ាងធ្ងន់ធ្ងរបំផុត ក្នុងអំឡុងពេលប៉ុន្មានខែចុងក្រោយនេះ។