លោក សុខ ឈុនអឿន ប្រធានស្ដីទីសមាគមប្រជាធិបតេយ្យក្រៅប្រព័ន្ធត្រូវបានគេដោះលែងវិញ

imageនៅថ្ងៃច័ន្ទ ទី២០ ខែមករា ឆ្នាំ២០១៤ នេះ លោក សុខ ឈុនអឿន ប្រធានស្ដីទីសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានដោះលែងវិញហើយ ដែលរូបលោកត្រូវបានសម្ថកិច្ចចាប់ខ្លួន នៅថ្ងៃ ទី១៩ ខែមករា ឆ្នាំ២០១៤ នៅខណះពេល ដែលលោកចូលរួមពិធីបួងសួងនៅមុខព្រះអង្គដងកើ សូម ជួយបន្ទន់ចិត្តរដ្ឋាភិបាល អោយដោះលែងមនុស្ស២៣នាក់  ដែលជាប់ពន្ធធនាគាត្រពាំងផ្លុង។
ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា លោក ស ម៉ូរ៉ា បញ្ជាក់​នៅ​ថ្ងៃ​ទី​២០ មករា ថា លោក សុខ ឈុនអឿង ត្រូវ​បាន​ដោះលែង​វិញ ហើយ​លោក សុខ ឈុនអឿង នឹង​ធ្វើ​ដំណើរ​ទៅ​ទីស្នាក់ការ​លោក​នៅ​អូរបែកក្អម នៅ​ថ្ងៃ​ត្រង់​នេះ។
ស្រប​ពេល​នេះ​ដែរ លោក ស ម៉ូរ៉ា បន្ត​ថា តំណាង​អង្គការ​និង​សហជីព​សរុប​ចំនួន ៨ គ្រោង​ដាក់​ពាក្យ​ទៅ​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២០ មករា សុំ​ច្បាប់​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ នៅ​ថ្ងៃ​អាទិត្យ សប្ដាហ៍​ក្រោយ  ដើម្បី​ទាមទារ​ដោះលែង​អ្នក​ជាប់​ឃុំ​នៅ​គុក​ត្រពាំងផ្លុង ២៣​នាក់ និង​ទាមទារ​រក​យុត្តិធម៌​ឲ្យ​អ្នក​ស្លាប់ ៤​នាក់ និង​របួស​ជិត ៤០​នាក់ ក្នុង​ការ​បង្ក្រាប​បាតុកម្ម​របស់​​កងកម្លាំង​រដ្ឋាភិបាល​លើ​ក្រុម​កម្មករ កាល​ពី​ថ្ងៃទី០២​​និងទី០៣ខែ​មករា ឆ្នាំ​២០១៤នៅផ្លូវ វេង ស្រេង។