ពលរដ្ឋខ្មែរ-អាមេរិកធ្វើបាតុកម្មនៅខាងមុខវិមានសភាទាមទាអោយមានការបោះឆ្នោតឡើងវិញ

C9D5438A-EA53-4E6B-8D58-80BA34EA26DD_mw640_mh360_sពលរដ្ឋខ្មែរ-អាមេរិកាំងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន តវ៉ានៅខាងក្រៅវិមានសភាអាមេរិកCapitol Hill ដើម្បីគាំទ្រការប្តេជ្ញាដែលគាំទ្រដោយសមាជិកព្រឹទ្ធសភា លោក Lindsay Graham និងសមាជិករដ្ឋសភាលោក Steve Chabot ដែលរិះគន់យ៉ាងខ្លាំងដល់រដ្ឋាភិបាលកម្ពុជាដែលបរាជ័យក្នុង ការការពារសិទ្ធិមនុស្ស ហើយបានអំពាវនាវឲ្យកាត់បន្ថយជំនួយរបស់អាមេរិកដល់ប្រទេសកម្ពុជា។
និងធ្វើការទាមទា អោយរាជរដ្ឋាភិបាលដោះលែង អ្នកជាប់ឃុំ២៣នាក់នៅ ត្រពាំងថ្លុង ខេត្តកំពង់ចាម។
អោយរាជរដ្ឋាភិបាលត្រូវទទួលខុសត្រូវនៅបញ្ហាដែលកើតមានហឹង្សានៅផ្លូវវេងស្រេង ដែលអាជ្ញារធរបានបង្រ្កាប បាតុករបណ្តាលអោយមនុស្សយ៉ាងតិច ៤នាក់បានស្លាប់និង៤០នាក់រងរបួស
ទាមទាអោយមានការកែទំរង់ប្រព័ន្ធតុលាការនៅកម្ពុជា និងកែទំរង់ គជប ហើយត្រូវតែ រៀបចំការបោះឆ្នោតឡើងវិញអោយបានមុន ដាច់ឆ្នាំ២០១៤នេះ។