សមាជិកសភា​កម្ពុជា​ប្រតិកម្ម​និង​ការធ្វើ​ច្បាប់​ផ្អាក​ជំនួយរបស់អាមេរិក​ម​កកម្ពុជា

index
​តាមព័ត៏មានពី( CEN)បានអោយដឹងថា លោក ជាម យៀប សមាជិកសភា​មណ្ឌល ព្រៃវែង និង ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ធនាគារ​សវនកម្ម នៃ​រដ្ឋសភាជាតិ មានប្រតិកម្ម​បត​វិញ​យ៉ាងនេះ​ថា​បើសិនជា​សភា​អាមេរិក បាន​ពិភាក្សា​ច្បាប់​ផ្អាក​ការផ្តល់​ជំនួយ​កម្ពុជា​ពិតមែន​នោះ ហើយ ក្នុងនាម ជា​អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​រយៈពេល​ជាង​៣០​ឆ្នាំកន្លងមក​ នោះ មានការ​សោកស្តាយ​យ៉ាងខ្លាំង ចំពោះ​សភា​ជាន់​ទាប អាមេរិក​។​

​លោក ជាម យៀប បាន​មានប្រសាសន៍​បន្តទៀតថា​៖​នៅក្នុង​សភា​ជាន់​ទាប​នោះដែរ មាន​លោក​ដា​ណា​រ៉ូ​ប៊ែ​ក​ឃឺ ដែលជា​អ្នក​កាន់ជើង​ចំពោះ គណបក្សប្រឆាំង នៅ កម្ពុជា ក៏ដូចជា​បុគ្គល សម រង្ស៊ី​ដោយ​សមាជិកសភា​អា​មេ​រិ​រូបនោះ​ពុំបាន​ថ្លឹងថ្លែង​ពី​ស្ថានភាព​ពិត​ ប្រាក និង​ការរីកចំរើន នៃ​ការ អនុវត្ត លទ្ធិប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​នៅ​កម្ពុជា​សូម្បីតែ​បន្តិច គឺ​ស្តាប់​តែ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​និង អង្គការ​សង្គម​ស៊ីវិល​មួយចំនួន ដែល​បាន​លើកយក​ចំនុច​ខ្វះខាត​របស់​រាជរដ្ឋាភិបាល​ទៅ​និយាយប្រាប់ បរទេស​ដែលជា​ដៃគូ​របស់​ពួកគេ ឬ​ម្ចាស់ជំនួយ​គេ​ដើម្បី​ឲ្យ​បរទេស និង​ម្ចាស់ជំនួយ​ទាំងនោះ ជឿជាក់​លើ​គណបក្សប្រឆាំង​និង​អង្គការ​សង្គម​ស៊ីវិល​ប្រឆាំង​នៅ​កម្ពុជា​ គ្រប់បែបយ៉ាង​ទាំងអស់​ដែល ធ្វើ​ឲ្យ លោក​ដា​ណា​រ៉ូ​ប៉ែក ឃឺ យក​បញ្ហា​ទាំងនោះ​ធ្វើជា​មូលដ្ឋាន ដោយ​ពុំបាន​ផ្តល់​យុត្តិធម៌​ចំពោះ​រាជ​រដ្ឋា​ភិ បាល​កម្ពុជា​និង​ប្រជាជន​កម្ពុជា​ឡើយ​។

​លោក​បាន​បញ្ជាក់ថា ​ដូច្នេះ​”​ខ្ញុំ​មានការ​សោកស្តាយ​ណាស់ វា​អយុត្តិធម៌​ពេក ដែល សភា​អាមេរិក​បានធ្វើ​ច្បាប់​កាត់​ជំនួយ​មក​កម្ពុជា​នោះ ពីព្រោះ​ជំនួយ​អាមេរិក​នៅ​កម្ពុជា​គ្រប់​ជំនាន់ ប៉ុន្តែ​ជំនួយ​នោះ​មិន​ពេញដៃ ជើង ដូចដែល​អាមេរិក​ឲ្យ​ជំនួយ​ទៅ​វៀតណាម ថៃ លាវ​នោះទេ​អាមេរិក ឲ្យ​ជំ នួ​យ មក​កម្ពុជា​តិចតួចស្តួចស្តើង​ជាងគេ​គ្រប់ពេល​ហ្នឹង​”​។

​លោក​បន្តថា មានការ​សោកស្តាយ​ណាស់​កន្លងមក ប្រទេសមួយ​ចំនួន​មាន​បញ្ហា​ខ្លាំង ជាង កម្ពុជា​អាមេរិក​អត់​ព្រមធ្វើ​ទេ នៅ​កម្ពុជា​អត់​មានការ ជាប់គាំង​នយោបាយ​ទេ​គឺមាន​រាជរដ្ឋាភិបាល និង សភាជាតិ ព្រឹទ្ធសភា ស្របច្បាប់​កើតចេញពី​ការ បោះឆ្នោត សេរី យុត្តិធម៌ គ្មាន​អំពើហិង្សា​៕