មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបានទាមទាយកសំភារះរបស់ខ្លួនដែលត្រូវអាជ្ញារធររឹបអូស

Siv-channa01-1024x690

មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបានទាមទាយកសំភារះរបស់ខ្លួនដែលត្រូវអាជ្ញារធររឹបអូសកាលពីថ្ងៃទី ៤ ខែ មករា នៅទីលានប្រជាធិបតេយ្យ ។

ករណីនេះមន្រ្តីនាំពាក្យ សាលារាជធានីភ្នំពេញបានអោយដឹងថា ថ្នាក់ដឹកនាំរបស់ខ្លួន កំពុងតែត្រួតពិនិត្យទៅលើសំនើរនេះហើយ។

លោក ហូវ៉ាន់ ប្រធានអនុ​ប្រធាន​ក្រុម​ការងារ​រាជធានី​ភ្នំពេញ និង​ជា​អនុ​ប្រធាន​គណៈកម្មការ​វិន័យ​គណបក្ស​សង្គ្រោះ​ជាតិបានអោយដឹងថា កាលពីសប្តាហ៏មុនបានដាក់លិខិតសុំម្តងរួចទៅហើយតែមិនមែនឃើញឆ្លើយតប។ហើយគាត់បានអោយដឹងទៀតថា សំភារះដែលស្នើរសុំមកវិញមានដូច ជា( computer,ថ្នាំពេទ្យ,សំភារះសំរាប់សំរាក, ល។)ដោយសារការបង្រ្កាប របស់អាជ្ញារធរកាលពីថ្ងៃទី៤នៅទីលានប្រជាធិតេយ្យ កន្លងទៅកាលពីថ្ងៃទី៤ខែមករា ក្រុមអាជ្ញារធរ បានមកបង្រ្កាបប្រជាពលរដ្ឋដែលបានមកចូលរួមបាតុកម្មអហឹង្សានៅទីលានប្រជាធិបតេយ្យហើយបានរឹបអួស យកសំភារះទាំងអស់ ។

លោក ឡុង ឌីម៉ង់ មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា បាន​ទទួល​លិខិត​របស់​​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​សុំ​សម្ភារៈ​របស់​ខ្លួន​ដែល​អាជ្ញាធរ​រឹប​អូស​ពី​ការ​ប្រមូល​ផ្តុំ​ខុស ​ច្បាប់​នេះ​ហើយ ហើយ​ថា ករណី​នេះ​ថ្នាក់​ដឹកនាំ​កំពុង​ពិនិត្យ​ចំពោះ​ការ​ស្នើ​សុំ​នេះ៖ «យើង​បាន ​ទទួល​សំណើ​របស់​គាត់​ហើយ ហើយ​យើង​បាន​ដាក់​ជូន​គណៈ​អភិបាល​លោក​ពិនិត្យ និង​សម្រេច។ ចាំ​មើល​ថ្ងៃ​ច័ន្ទ នេះ ឬ​ថ្ងៃ​ស្អែក​អី​ចាំ​ខ្ញុំ​នឹង​ពិនិត្យ​ថា​តើ​ថ្នាក់​ដឹកនាំ​លោក​មាន​ការ​ សម្រេច​បែប​ណា»