សកម្មជនដីធ្លីម្នាក់ និងមន្ត្រីអង្គការសង្គមស៊ីវិល៣នាក់ ត្រូវសមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួន

Capture

សកម្មជន​ដីធ្លី​​ម្នាក់ និងមន្ត្រី​អង្គការ​សង្គម​ស៊ីវិល​​៣នាក់ ត្រូវ​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​ចាប់ខ្លួន ​នៅ​ព្រឹក​ថ្ងៃអង្គារ នេះ នៅពេលដែល​ពួកគេ​យក​​ញត្តិ​ទៅ​ដាក់​នៅ​​​​ស្ថានទូត​សហរដ្ឋអាមេរិក​។

គំំរោងត្រូវយកញាត្តិទៅដាក់បួន ស្ថានទួត សហរដ្ឋអាមេរិក បារាំង រួមមាន អាមេរិក អង់គ្លេស បារាំង និង​អាឡឺម៉ង ​

​អ្នក​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ទាំង​បួន​​នោះ រួម​មាន ​អ្នកស្រី ទេព វ​ន្នី ជា​សកម្មជន​ដីធ្លី កញ្ញា ឡុង គឹមហៀ​ង ​មន្ត្រី​ទំនាក់ទំនង​ក្រុមការងារ​ពិសេស​សិទ្ធិ​លំ​នៅ​​ឋាន លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និងជំនួយការ​លោក ​រ៉ុង ឈុន មួយ​រូប​ទៀត​។​

​មិនទាន់​មាន​ព័ត៌មាន​ថា អ្នក​ទាំងនោះ​ត្រូវ​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​ទីណា​ទេ​។ មុនពេល​ចាប់ខ្លួន​នោះ មិន​មាន​ការ​ប៉ះ​ពាក្យសំដី ឬការ​រុញច្រាន​គ្នា​ទេ គឺ​សកម្ម​ជន​ដីធ្លី អ្នកស្រី​ ទេព វ​ន្នី បាន​ថ្លែង​ពី​ទុក្ខលំបាក​របស់​គាត់  និងប្រជា​សហគមន៍នៅមុខ​ស្ថានទូត​អាមេរិក លុះដល់​ម៉ោង​ជិត​៩​ព្រឹក​នេះ សមត្ថ​កិច្ច​​ក៏​ចាប់ខ្លួន​អ្នក​ប្រមូលផ្តុំ​ជា​បន្តបន្ទាប់​៕

កាលពីថ្ងែទី១៩ ក៏មានការជួបជុំមួយរបស់សង្គមស៊ីវិលប្រជាពលរដ្ឋ និងអ្នកកាសែតនៅ ខាងមុខវត្ត បណ្ណាលោម ក៏ត្រូវបានបំបែកដោយកងកំលាំង សន្តិសុខ របស់សាលារាជធានីភ្នំពេញ និងបានចាប់លោក សុខឈុន អឿងប្រធានស្តីទីសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែរ ដោយគ្មានមូលហេតុ

សង្គមស៊ីវិលបានអោយដឹង​ថា <<ប្រជាធិបតេយ្យនៅកម្ពុជាកំពុងដើរថយក្រោយ>>។